孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនផ្តល់ជំនួយទៅលើពិភពលោកទាំងមូលយ៉ាងសកម្មក្នុងការទប់ទល់នឹងជំងឺកូរីដ១៩

2020-03-27 14:52:48 cri

    ពេល​បច្ចុប្បន្ននេះ ​ការរាតត្បាត​នៃជំងឺកូរីដ​១៩លើផ្ទៃ​អន្តរជាតិមាន​និន្នាការ​រីករាល​ដាលយ៉ាង​ឆាប់រហ័ស។ ​ប្រទេស​ចិនបាន​លើកទឹកចិត្ត​និងផ្តល់​ជំនួយដល់​បណ្តាប្រទេស​នានា​លើពិភពលោក​ដែលមាន​សភាពការណ៍​ជំងឺកូវីដ១៩​ធ្ងន់ធ្ងរ​តាមរយៈ​សកម្មភាព​ជាក់ស្តែង​ដូចជាជំនួយ​សម្ភារៈវេជ្ជសាស្រ្ត​គ្រប់ប្រភេទ ​ការចាត់បញ្ជូន​ក្រុមអ្នកជំនាញ​វេជ្ជសាស្រ្ត​ទៅណែនាំ​អំពី​ការគ្រប់គ្រង​ជំងឺឆ្លងដល់​កន្លែងផ្ទុះជំងឺ ​បុគ្គលិក​ពេទ្យនិង​សមភាគី​អន្តរជាតិ​ធ្វើការសិក្សា​ស្រាវជ្រាវ​ការព្យាបាលជំងឺ​តាមរយៈ​វីដេអូ ជាដើម។

    ថ្ងៃទី២៦​ខែមីនាតាម​ម៉ោងតំបន់ ​យន្តហោះ​ពិសេសមួយ​គ្រឿង​ដែល​ផ្ទុកសម្ភារៈ​ការពារ​ជំងឺ​និង​បរិក្ខារវេជ្ជសាស្រ្ត​មានទម្ងន់​ជាង៤០តោន​បានហោះពី​ប្រទេសចិន​ទៅដល់​អាកាសយានដ្ឋាន​អន្តរជាតិ​បេឡារុសនៃ​ប្រទេស​ស៊ែប៊ី។ ​ថ្ងៃដដែល ​សម្ភារៈ​វេជ្ជសាស្រ្ត​ដែល​រដ្ឋាភិបាលចិន​បានផ្តល់​ដល់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បានទៅដល់​ក្រុងហ្សាការតា។

    កាលពី​ថ្ងៃទី២៦​ខែមីនា ​ក្រុម​អ្នកជំនាញ​វេជ្ជសាស្រ្ត​ប្រទេស​ចិនទទួល​បន្ទុកជួយ​គ្រប់គ្រង​ជំងឺឆ្លងនៅ​ប្រទេស​អ៊ីតាលី​បានទៅដល់​មន្ទីរពេទ្យ​សកលវិទ្យាល័យ ​Careggi ​នៃទីក្រុង ​Firenze ​ដើម្បីផ្លាស់ប្តូរ​ព័ត៌មាន​ជាមួយ​បុគ្គលិក​ពេទ្យនិង​អ្នកជំនាញ​ការពារ​ជំងឺក្នុង​តំបន់អំពី​ការបង្ការនិង​គ្រប់គ្រង​ជំងឺកូវីដ១៩ ​ព្រមទាំង​បាន​ចែករំលែក​នូវវិធានការ​និងបទពិសោធ​របស់ចិន​ក្នុងការបង្ការ ​គ្រប់គ្រងនិង​ការព្យាបាល​ជំងឺឆ្លង។

    កាល​ពីថ្ងៃទី​២៥ខែមីនា ​វេបសាយនៃ​បណ្តាញជាតិ​នៃប្រទេស​អ៊ុយក្រែន​បាន​ចុះផ្សាយ​អត្ថបទ​ថ្លែងអំណរគុណ​ចំពោះ​ប្រទេសចិន​ដោយបាន​បង្ហាញថា ​ប្រទេស​ចិន​ជា​ប្រទេស​តែមួយគត់​ដែលបាន​ផ្តល់សម្ភារៈ​ទប់ទល់នឹង​ជំងឺឆ្លងដល់​ប្រទេស​អ៊ុយក្រែន។ ​ក្រៅពី​ប្រទេស​​ចិនគ្មានប្រទេស​ណាមួយបាន​ផ្តល់ជំនួយដល់​ប្រទេស​អ៊ុយក្រែននោះទេ​ ​ក្នុង​នោះ​រួមទាំង​សហភាពអឺរ៉ុប​និងអាមេរិក​ដែលជា​ប្រទេស​ជាសម្ព័ន្ធមិត្ត​របស់​អ៊ុយក្រែន៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស