徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិន បានផ្តល់ជំនួយដល់ប្រទេសចំនួន ៨៩ និងអង្គការអន្តរជាតិចំនួន ៤

2020-03-26 14:16:44 cri

    កាលពី​ថ្ងៃទី ២៦ ខែមីនា នាយកដ្ឋានជាតិចិន សម្រាប់​ការអភិវឌ្ឍ​និងកិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ ​បាន​ឱ្យដឹងថា ស្ថាប័ន​មានពាក់ព័ន្ធ​នៃ​រដ្ឋាភិបាលចិន​និងសហគ្រាស​ចិន​កំពុង​មមាញឹក ដើម្បីផ្តល់ជំនួយ​អន្តរជាតិ សម្រាប់ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ១៩ ។ បច្ចុប្បន្ន​បានផ្តល់ជំនួយ​ដល់​ប្រទេស​អាស៊ី​ចំនួន ២៨ ប្រទេសអឺរ៉ុប​ចំនួន ១៦ ប្រទេសអាហ្វ្រិក​ចំនួន ២៦ ប្រទេស​អាមេរិកឡាទីន​ចំនួន ៩ ប្រទេស​ប៉ាស៊ីហ្វិក​ខាងត្បូង​ចំនួន១០ និង​អង្គការ​អន្តរជាតិ​ចំនួន ៤ រួមមាន ​អាស៊ាន សហភាពអឺរ៉ុប​និង​សម្ព័ន្ធ​អាហ្វ្រិក​ជាដើម ដោយរួមមាន​រូបភាព​ជំនួយជា​សម្ភារៈវេជ្ជសាស្ត្រ​និង​ជំនួយ​ជា​បច្ចេកទេស​ព្យាបាល ។

    រដ្ឋបាល​តំបន់ សហគ្រាស អង្គការស៊ីវិល ​និង​បុគ្គល​ជាច្រើន​នៃប្រទេសចិន ​ក៏បាន​ចូលរួម​ក្នុងសកម្មភាពផ្តល់ជំនួយ​អន្តរជាតិនេះផង​ដែរ ។

    មេដឹកនាំ​នៃ​ប្រទេស​និង​អង្គការ​អន្តរជាតិ​ជាច្រើន បាន​ថ្លែងអំណរគុណ​តាមគ្រប់រូបភាព​ដល់​ការជួយឧបត្ថម្ភ​របស់ប្រទេសចិន​ ។

    បច្ចុប្បន្ន ជំងឺកូវីដ១៩​នៅតែ​រីករាលដាល​ឥតឈប់ឈរ​នៅ​ទូទាំងពិភពលោក ខណៈរដ្ឋា ភិបាលចិន ​នឹងធានាឱ្យបានពេញលេញនូវ​ការងារ​បង្ការ​និងគ្រប់គ្រង​ជំងឺកូវីដ១៩​ក្នុងប្រទេស ព្រមទាំង​បន្ត​ផ្តល់ជំនួយ​សម្រាប់​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ១៩ តាមសមត្ថភាព​ដល់​ប្រទេស​មានពាក់ព័ន្ធ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស