ប្រជាជនមួយចំនួននៃប្រទេសលោកខាងលិចបានផ្សព្វផ្សាយពាក្យចចាមអារ៉ាមថា ផលិតផលរបស់ចិនមានផ្ទុកសារធាតុពុល ដើម្បីញុះញង់ដល់ប្រជាជនឱ្យប្រឆាំងផលិតផលរបស់ចិន ក្នុងគោលបំណងរិះគន់ប្រទេសចិន ព្រមទាំងឆ្លៀតប្រើប្រាស់ករណីនេះទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន ។
តាមការពិត អង្គការសុខភាពពិភពលោកបានបញ្ជាក់យ៉ាងច្បាស់ថា វីរុសកូវីដ-19មិនអាចចម្លងទៅលើមនុស្សតាមរយៈផលិតផលរបស់ចិនទេ ហើយក៏មិនអាចចម្លងទៅលើមនុស្សតាមរយៈផលិតផលរបស់ប្រទេសណាមួយ ដែលមានផ្ទុះជំងឺកូវីដ-19ឡើយ ។ ការសិក្សាស្រាវជ្រាវមួយដែលបានចុះផ្សាយលើទស្សនាវដ្តី« The New England Journal of Medicine»កាលពីពេលថ្មីៗនេះបានបញ្ជាក់ថា វីរុសកូវីដ-19 អាចរស់នៅលើវត្ថុ ក្នុងរយៈពេលយូរបំផុត ត្រឹមតែ ៧២ ម៉ោងប៉ុណ្ណោះ ។ បើសិន វត្ថុទាំងនោះ ត្រូវបានសម្លាប់មេរោគវត្ថុនោះមិនអាចក្លាយជាហានិភ័យសំខាន់នៃការរីករាលដាលនៃជំងឺកូវីដ-19ឡើយ ។
ពេលបច្ចុប្បន្ននេះ មានប្រទេសនិងតំបន់ជាង ១៨០ លើពិភពលោក បានផ្ទុះករណីឆ្លងកូវីដ-19 ។ បើសិនគិតពិចារណាតាមតក្កវិជ្ជារបស់អ្នកផ្សព្វផ្សាយពាក្យចចាមអារ៉ាមថាផលិតផលរបស់ចិនអាចចម្លងវីរុសបាន នោះផលិតផលលើពិភពលោកស្ទើរទាំងអស់សុទ្ធតែត្រូវបានឆ្លងវីរុសឬ ?
សន្និសីទកំពូលពិសេសនៃមេដឹកនាំប្រទេសG20ស្តីពីការទប់ទល់នឹងជំងឺកូវីដ-19នឹងប្រារព្ធឡើងតាមរយៈរូបភាពវីដេអូនៅថ្ងៃទី ២៦ ខែមីនា ។ ជំងឺកូវីដ-19នេះមិនអាចធ្វើឱ្យប្រទេសចិននិងពិភពលោកឃ្លាត ឆ្ងាយពីគ្នាបានឡើយ បែរជាធ្វើឱ្យពិភពលោកបង្កើនការយោគយល់និងទទួលស្គាល់ចំពោះគំនិតស្តីពីសហគមន៍រួមវាសនានៃមនុស្សជាតិថែមមួយកម្រិតទៀត ។ ប្រជាជនដែលមានការរើសអើងចំពោះពិភពលោក តាមពិតពួកគេមិនដឹងទេថា ពួកគេត្រូវបានគេ បំពុលយ៉ាងខ្លាំងហើយ ។ ពាក្យចចាមអារ៉ាមនានាដែលពួកគេបានប្រឌិតនោះ បានក្លាយជារឿងគួរឱ្យអស់សំណើចលើផ្ទៃអន្តរជាតិ ៕