លោក គូដេលេស អគ្គលេខាធិការអង្គការសហប្រជាជាតិបានប្រកាសពីគំនិតផ្តួចផ្តើមមួយនាពេលកន្លងនេះថា បច្ចុប្បន្ននេះ ពិភពលោកទាំងមូលកំពុងប្រឈមនឹង “សត្រូវរួមដូចគ្នាមួយពោលគឺ មេរោគកូវីដ-19” វាមិនខ្វល់អំពី“ជនជាតិ ពូជសាសន៍ បក្សពួក ឬជំនឿសាសនា” នោះឡើយ ដូច្នេះ “ឥឡូវនេះជាពេលវេលាសមល្មមទម្លាក់ចោលការប៉ះទង្គិចដោយប្រដាប់អាវុធហើយ”។
ដោយឡែក បញ្ជាការដ្ឋានកងទ័ពចម្រុះប្រទេសដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានចេញសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃទី២៥ មីនាថា គាំទ្រកងទ័ពរដ្ឋាភិបាលយេម៉ែនអនុវត្តបទឈប់បាញ់ទាំងស្រុងក្នុងដែនយេម៉ែន ដើម្បីទប់ទល់នឹងជំងឺកូវីដ-19 ។
ថ្ងៃទី ២៥ មីនា រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកបានបញ្ជាកងអាមេរិកដែលប្រចាំនៅប្រទេសផ្សេងៗទាំងអស់បញ្ឈប់ផែនការធ្វើដំណើរនិងផែនការសកម្មភាពទាំងស្រុង ដើម្បីបង្ការកុំឱ្យជំងឺកូវីដ-19 ឆ្លងក្នុងជួរទ័ព។
ដោយសារការរាតត្បាតនៃជំងឺកូវីដ19 បារាំងក៏បានប្រកាសថា ចាប់ពីថ្ងៃទី ២៦ មីនាតទៅ បារាំងសម្រេចចិត្តដកវិញកងទ័ពរបស់ខ្លួនដែលប្រចាំក្នុងអ៊ីស្រាអែលផងដែរ៕