邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គនាយកអង្គការសុខភាពពិភពលោក៖ កុំឱ្យបាត់បង់នូវឱកាសជាលើកទី២ ក្នុងការ ទប់ស្កាត់ការរីករាលដាលជាសកលនៃជំងឺកូវីដ-19

2020-03-26 14:57:12 cri

图片默认标题_fororder_第二次窗口2

      លោក ​Tedros ​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​បាន​ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​នា​ថ្ងៃទី ២៥ ខែ​មីនា​ថា  ​​ដើម្បី​ទប់ស្កាត់​ការរីករាលដាល​ជាសកល​​នៃ​ជំងឺ​រលាកសួត​កូវីដ-19  ​​ឥឡូវនេះ​ប្រទេស​ជាច្រើន​បាន​ចាត់វិធានការ​ "បិទទីក្រុង"​​ ​ជាបន្តបន្ទាប់ ​​ដែលនេះ​បាន​ជួយ​យើងទាំងអស់គ្នា​ដណ្តើម​បាន​ពេលវេលា​ដើម្បី​យកឈ្នះ​។

图片默认标题_fororder_第二次窗口1

 

      លោកបាន​បន្ត​ទៀតថា  ​​រយៈពេល ២ ខែ​កន្លង​ទៅនេះ ​ប្រទេស​នានា​បាន​ខ្ជះខ្ជាយ​​ឱកាស​ដំបូងរបស់ខ្លួនក្នុង​ការបង្ការ​ជំងឺ​។ ​​លោក​បាន​អំពាវនាវ​ដល់​បណ្តា​ប្រទេស​ដែល​កំពុង​​ចាត់វិធានការ “បិទទីក្រុង”​ដ៏​ម៉ឺងម៉ាត់​​នាពេលបច្ចុប្បន្ននេះ  ​ប្រើប្រាស់ពេលវេលានេះ​ឱ្យ​បានល្អ​ ​ដើម្បី​ទប់ស្កាត់​មេរោគ ហើយ​កុំឱ្យបាត់បង់​នូវ​ឱកាសជា​លើកទី២ ជាថ្មី​ម្តង​ទៀត​។​ ​​លើសពីនេះទៅទៀត ​​ឥឡូវ​នេះ​នៅ​ទូទាំង​ពិភពលោក​​មាន​ប្រទេស​និង​តំបន់​ប្រហែល ១៥០ ​បាន​រាយការណ៍ថា​​ករណី​ឆ្លង​កូវីដ-19 ​ត្រូវបានរកឃើញមិនដល់ ១០០ ​នាក់​។ ​សម្រាប់​ប្រទេស​និង​តំបន់​ទាំងនេះ ​​គួរ​ចាត់ចែង​វិធានការ​ជា​វិជ្ជមាន ​ដូចជា ការ​ស្វែងរក ​ធ្វើតេស្ត ​ដាក់ឱ្យនៅផ្តាច់ដោយឡែក តាមតាន ​និង​ព្យាបាល​ករណី​ដែលបាន​ឆ្លង​ជំងឺ​។

图片默认标题_fororder_第二次窗口3

      ព្រមពេលជាមួយនេះ ​​លោកស្រី Maria Van Kerkhove ​​ប្រធាន​ផ្នែក​បច្ចេកវិទ្យា​​ទទួលបន្ទុក​គម្រោង​​បន្ទាន់ផ្នែកសុខភាព​​នៃ​​អង្គការ​សុខភាព​ពិភពលោក​បាន​ថ្លែងថា ​​ក្នុង​តំបន់​ដែល​កម្រិត​ហានិភ័យ​​ខុសៗគ្នា​​ ប្រទេស​ចិន​បាន​ចាត់​វិធានការ​បង្ការ​ការពារ​ក្នុង​​កម្រិត​​ខុសៗគ្នា ​ ​ដែល​បាន​ជួយ​ទប់ទល់​ដោយ​មានប្រសិទ្ធិភាព​​នូវ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​-19 ​ ​​ដូច្នេះពិភពលោក​​អាច​សិក្សា​រៀន​សូត្រ​នូវ​បទពិសោធ​ទាំង​នេះ។

      សូមបញ្ជាក់ថា ​ស្ថិតិ​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​បង្ហាញ​ឱ្យ​ឃើញថា  ​​គិតត្រឹម​វេលាម៉ោង សូន្យ ​ថ្ងៃទី ២៦ ​ខែមីនា តាមម៉ោង​ភ្នំពេញ  ​នៅ​ទូទាំង​ពិភពលោក​  ករណី​ឆ្លង​កូវីដ-19 ​ត្រូវបានរកឃើញ​មានចំនួន​ដល់ទៅ ​416686 ​ករណី  ,  ​ស្លាប់ 18589 ​ករណី ។ ​បច្ចុប្បន្ន​ ​​​ករណី​កូវីដ​-19 បាន​រីករាលដាលដល់ប្រទេស​និង​តំបន់​ចំនួន​ 196 ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស