邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបង្ហាញថា ភាគីចិនទន្ទឹងរង់ចាំសន្និសីទកំពូលពិសេសនៃប្រទេសG20 ដើម្បីផ្តល់សញ្ញាវិជ្ជមានក្នុងការរួមគ្នាទប់ទល់នឹងជំងឺឆ្លង និងរក្សាស្ថិរភាពនៃសេដ្ឋកិច្ចជាដើម

2020-03-26 16:00:43 cri

លោកស៊ីជីនភីង​ប្រធាន​រដ្ឋចិន បានអញ្ជើញចូលរួមសន្និសីទកំពូលពិសេស​នៃមេដឹក​នាំ​​នៃ​ប្រទេស G20ស្តីពីការទប់ទល់នឹងជំងឺកូវីដ១៩តាមរយៈវីដេអូនៅក្រុងប៉េកាំងថ្ងៃទី២៦​ខែមីនា។

​​ ​​   អ្នកនាំពាក្យ​​នៃ​ក្រសួងការបរទេស​ចិនបាន​ថ្លែងកាលពីថ្ងៃ​ទី​២៥ខែមីនាថា ​ប្រទេស G20​ជាវេទិកាសំខាន់មួយក្នុងការទប់ទល់នឹងវិបត្តិនិងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចទូទាំងពិភពលោក។​ ភាគីចិនរំពឹងថាសន្និសីទកំពូលពិសេសលើកនេះអាចផ្តល់នូវសញ្ញាវិជ្ជមាន​ក្នុងការ​បង្កើន​សាមគ្គីភាព​ ​​ការពួតដៃគ្នាទប់ទល់នឹងជំងឺឆ្លង ​ស្ថិរភាពសេដ្ឋកិច្ច និងឈាន​ដល់មតិ​ឯកភាព ​​និងការអនុវត្តសកម្មភាពរួមគ្នា៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស