邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ហេតុអ្វីបានជាព្រឹត្តិការណ៍កីឡាអូឡាំពិកត្រូវពន្យារពេលមួយឆ្នាំ? គណៈកម្មាធិការររៀបចំការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូគិតដូច្នោះ

2020-03-25 14:37:37 cri

    ទាក់ទងនឹង​មូលហេតុ​នៃការពន្យារពេលរៀបចំ​កីឡា​អូឡាំពិក​និង​ការប្រកួតកីឡា​អូឡាំពិក​ជនពិការ​នៃក្រុង​តូក្យូ​មួយឆ្នាំ គណៈកម្មាធិការរ​រៀបចំ​ការប្រកួតកីឡា​អូឡាំពិក​ក្រុងតូក្យូ​បានថ្លែងថា ខ្លួនបាន​គិតពិចារណាជាចម្បងនូវការរំពឹងទុក​ចំពោះ​ការបញ្ចប់នៃ​ការរីករាលដាល​នៃជំងឺ​កូវីដ១៩ ។

    កាលពី​ថ្ងៃទី ២៤ ខែមីនា​តាម​ម៉ោងតំបន់ គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​បាន​ប្រកាសថា ដោយសារ​ចំនួន​ករណី​អ្នកឆ្លង​ជំងឺកូវីដ១៩​បាន​កើនឡើង​យ៉ាងខ្លាំង បន្ទាប់ពីការពិភាក្សា​ជាមួយ​គណៈកម្មាធិការ​រៀបចំ​ការប្រកួតកីឡា​អូឡាំពិក​ក្រុងតូក្យូ រដ្ឋាភិបាលជប៉ុន​និងរដ្ឋបាល​ក្រុងតូក្យូ បានសម្រេចចិត្តថា​នឹងពន្យារពេលរៀបចំ​ការប្រកួតកីឡា​អូឡាំពិក​ក្រុងតូក្យួ​ដល់​រដូវក្តៅ​ឆ្នាំ ២០២១ ហើយ​ការប្រកួត​កីឡា​អូឡាំពិក​និង​ការប្រកួតកីឡា​អូឡាំពិក​ជនពិការ​ដែលត្រូវ​ពន្យារពេល នៅតែមានឈ្មោះ​ហៅថា​ការប្រកួត​កីឡា​អូឡាំពិក​និង​ការប្រកួតកីឡា​អូឡាំពិក​ជនពិការ​​ក្រុងតូក្យូ​ឆ្នាំ ២០២០ ដដែល ៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស