李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សម្ភារៈបង្ការជំងឺឆ្លងនៃប្រទេសចិនត្រូវបានដឹកជញ្ជូនទៅកាន់តំបន់នានានៅលើពិភពលោក

2020-03-25 15:26:40 cri

       វីរុស​គឺ​គ្មាន​ព្រំដែនឡើយ​ ។  ខណៈពេល​សភាព​ការណ៍​ជំងឺCovid-19លើ​ផ្ទៃ​អន្តរជាតិ​បាន​ធ្លាក់​ចូល​ក្នុងភាព​តានតឹង​ ​ ប្រទេស​ចិន​បាន​ប្រកាន់ខ្ជាប់​នូវ​គំនិត​​ស្តីពី​សហគមន៍​រួម​វាសនា​នៃ​មនុស្ស​ជាតិ​ជានិច្ច ​ដោយបាន​ផ្តល់​ជំនួយ​ដល់​ក្រៅប្រទេស​យ៉ាងឆាប់រហ័ស​ ។ នេះបាន​​បង្ហាញ​ពីទំនួស​ខុសត្រូវ​នៃ​មហាប្រទេស ។

       កាលពីព្រឹកថ្ងៃទី​ ២៤ ខែមីនា​ សម្ភារៈបង្ការ​ជំងឺ​សរុប​ប្រមាណ​ ៧០ តោន​ដែល​ប្រទេស​ហុងគ្រី​​ទិញ​ពី​ប្រទេស​ចិន ​ត្រូវ​បាន​ដឹកជញ្ជូន​ទៅដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ Budapest Ferenc Liszt ក្រុងប៊ុយដាប៉ែស ។ លោក​ Viktor Orbán នាយករដ្ឋមន្ត្រី​ហុងគ្រី​និងលោក​ Palkovics រដ្ឋមន្ត្រី​ក្រសួង​បច្ចេកវិទ្យា​និង​ច្នៃប្រឌិត​ហុងគ្រី​បាន​អញ្ជើញ​ទៅ​ទទួល​​ដោយ​ផ្ទាល់​ ។ លោក​ Palkovics បាន​ថ្លែង​ថា​៖ “ វីរុស​គ្មាន​ព្រំដែន​ឡើយ​ ។ យើង​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ចំពោះ​ប្រទេស​ចិន​ដែល​ផ្តល់​ជំនួយ​យ៉ាងឆាប់​រហ័ស​និង​មានប្រសិទ្ធភាព​ដល់​ពួក​យើង​ក្នុងគ្រាលំបាក​ពិសេស​មួយ​នេះ ។

       ក្រសួង​សុខាភិបាល​តួកគី​បាន​ថ្លែង​កាលពី​ថ្ងៃទី ២៤ ខែ​មីនា​ថា​ ថ្នាំសម្រាប់​ព្យាបាល​ជំងឺ​Covid-19 ដែល​នាំ​ចូល​ពី​ប្រទេ​ស​ចិន ​ត្រូវ​បានដឹកជញ្ជូន​ទៅកាន់​ទីក្រុង​ចំនួន​ ៤០ នៃ​ប្រទេស​តួកគី​ ដើម្បី​ព្យាបាល​អ្នកជំងឺ​ធ្ងន់ធ្ងរ ។

       ថ្នាំ​ធ្វើ​តេស្តជើង​ទី​ ២របស់​រដ្ឋភិបាល​ចិន​ដែល​ជា​អំណោយ​ជួយ​ដល់​ទ្វីប​អាហ្វ្រិក ត្រូវបាន​ប្រគល់​និង​ទទួល​កាលពី​ថ្ងៃទី​ ២៤ ខែ​មីនា​ ។  លោកស្រី​  Amira សមាជិក​នៃ​​គណៈកម្មាធិការ​​សង្គមកិច្ច​​នៃ​សហភាព​អាហ្រិក​បានថ្លែង​ថា​ ប្រទេស​ចិន​ជា​មិត្ត​ភក្តិ​និង​បងប្អូន​ពិតប្រាកដ​របស់​សហភាព​អាហ្រ្វិក​ ។​ អាហ្វ្រិក​មាន​ឆន្ទៈបន្ត​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ចិន​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ឆ្លង​ ដើម្បី​រៀន​សូត្រ​ពី​បទពិសោធ​ល្អ​ៗ​ឱ្យ​បាន​កាន់តែ​ច្រើនថែមទៀត​ ។

       កាលពី​ថ្ងៃទី ២៣ ខែ​មីនា​តាម​ម៉ោង​ក្នុងតំបន់​ សម្ភារៈវេជ្ជសាស្ត្រ​របស់​ខេត្តGuizhou ​ប្រទេ​ស​ចិន​ដើម្បី​ផ្តល់ទៅ​ប្រទេស​ម៉ារ៉ុក ​ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​យន្តហោះ​ទៅដល់​ក្រុង​កាសាបេឡាកាហើយ៕

图片默认标题_fororder_1

图片默认标题_fororder_2

图片默认标题_fororder_3

图片默认标题_fororder_4

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស