កាលពីថ្ងៃទី ២៤ ខែមីនា តាមរបាយការណ៍ដែលប្រកាសដោយ IHS Markit ក្រុងឡុងដ៍នៃប្រទេសអង់គ្លេសបានបង្ហាញថា សេដ្ឋកិច្ចអង់គ្លេសកំពុងធ្លាក់ចុះយ៉ាងលឿនបំផុតក្នុងរយៈពេល២០ ឆ្នាំនេះដោយសារតែឧស្សាហកម្មសេវាកម្មត្រូវបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយការផ្ទុះនៃជំងឺកូវីដ-១៩ ។
លោក Bruno Le Maire រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបារាំងបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃដដែលនេះថា ការរាតត្បាតនៃជំងឺកូវីដ-១៩ កំពុងប៉ះពាល់ដល់សេដ្ឋកិច្ចពិត ហើយអាចមានផលប៉ះពាល់រយៈពេលវែងទៅលើខ្សែសង្វាក់តម្លៃនៅក្របខ័ណ្ឌទូទាំងពិភពលោក។
ការវាយតម្លៃមួយដែលត្រូវបានចេញផ្សាយដោយសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA) កាលពីពេលថ្មីៗនេះបានសន្និដ្ឋានថា ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងពិភពលោកត្រូវបានគេរំពឹងថា នឹងបណ្តាលឱ្យបាត់បង់ប្រាក់ចំណូលចំនួន ១១៣ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំសម្រាប់ឧស្សាហកម្មអាកាសចរណ៍អន្តរជាតិ៕