马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងសន្ទនាតាមទូរសព្ទ ជាមួយប្រធានាធិបតីប្រេស៊ីល

2020-03-25 15:57:14 cri

 

កាល​ពី​យប់ថ្ងៃទី២៤ខែ​មីនា​ ​លោកស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន ​បាន​សន្ទនា​តាម​ទូរសព្ទ​ជា​មួយ​លោកJairBolsonaroប្រធានាធិបតីប្រេស៊ីល។

លោកស៊ីជីនភីងបាន​ចង្អុល​បង្ហាញថា​ ​ពេលកន្លងមកនេះ ​ជំងឺកូវីដ១៩ត្រូវបានផ្ទុះ​នៅតំបន់​ជា​ច្រើនលើ​ពិភពលោកទាំង​មូល​ដោយរីករាលដាលយ៉ាងឆាប់រហ័ស។ ​ភារកិច្ចជា​បន្ទាន់​នា​ពេល​បច្ចុប្បន្ននេះ ​គឺបណ្តាប្រទេស​នានា​ត្រូវបង្កើនកិច្ច​សហប្រតិបត្តិការ។ប្រទេស​ចិន​តែងតែប្រកាន់ខ្ជាប់នូវគំនិតស្តីពីសហគមន៍រួមវាសនា​នៃ​មនុស្សជាតិ​ដោយមាន​អាកប្បកិរិយា​បើកទូលាយ​ តម្លាភាព​និង​ទំនួលខុសត្រូវ ​ក្នុងការប្រកាសព័ត៌មានពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ក្នុងលក្ខណៈទាន់ពេល ​និងចែករំលែកនូវបទពិសោធក្នុងការបង្ការនិងគ្រប់គ្រងជំងឺឆ្លងនិងព្យាបាលជំងឺជាមួយ​អង្គការសុខភាពពិភពលោកនិងសហគមន៍អន្តរជាតិ​ ក៏ដូចជាផ្តល់ជំនួយដល់ភាគី​នានា​តាមដែលអាច​ធ្វើ​ទៅបាន។ប្រទេស​ចិនបាន​លះបង់យ៉ាងធំធេងក្នុងការទប់ទល់នឹងការ​រាតត្បាត​នៃ​ជំងឺឆ្លងហើយក៏បានចំណាយពេល​វេលាដ៍មានតម្លៃសម្រាប់សហគមន៍​អន្តរជាតិផងដែរ ។ការនេះទទួលបាន​ការ​កោតសរសើរពីសហគមន៍អន្តរជាតិ។

​​លោកJairBolsonaroបាន​ថ្លែងថា ​ភាគីប្រេស៊ីលរីករាយពង្រឹង​កិច្ច​សម្របសម្រួល​និង​ការ​ផ្លាស់ប្តូរជាមួយភាគីចិនក្រោម​ក្របខ័ណ្ឌប្រទេស​G20និងក្របខ័ណ្ឌពហុភាគីផ្សេង​ទៀត ​និងដើរតួរនាទីក្នុងការទប់ស្កាត់ជំងឺឆ្លងនិងការស្តារសណ្ដាប់ធ្នាប់សេដ្ឋកិច្ចឡើងវិញ៕

អ្នកបកប្រែ:马小青
ប្លុកពិសេស