马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមប្រឹក្សា​កិច្ចការរដ្ឋ​ចិនថ្លែងថា​ នឹងផ្តល់​ការគាំទ្រផ្នែក​គោលនយោបាយ​ចំពោះការ​ដឹកជញ្ជូន​ទំនិញ​អន្តរជាតិ តាមរយៈផ្លូវអាកាស ក្នុងអំឡុងមាន​ជំងឺឆ្លង​​

2020-03-25 16:02:08 cri

 

 

កាលពី​ថ្ងៃទី២៤​ខែមីនា ​លោក​លីខឹឈាង ​នាយករដ្ឋមន្ត្រីចិន​បានធ្វើជា​អធិបតីក្នុង​កិច្ចប្រជុំ​អចិន្រ្តៃយ៍នៃ​ក្រុមប្រឹក្សា​កិច្ចការរដ្ឋចិន​ ដើម្បីកំណត់​វិធានការ​ជំរុញឱ្យឧស្សាហកម្មផលិតកម្ម​និងចរាចរណ៍ទំនិញដំណើរការ​​ឡើងវិញ​​ដោយ​មាន​សណ្តាប់ធ្នាប់​ខណៈកំពុង​ ធ្វើ​ការបង្ការនិង​គ្រប់គ្រង​ជំងឺឆ្លង​។ លោកបន្តថា ត្រូវលើកកម្ពស់​សមត្ថភាព​ដឹកជញ្ជូន​ទំនិញតាមអាកាសចរណ៍​អន្តរជាតិចិន ថែម​មួយកម្រិត​ទៀត និង​ខិតខំប្រឹង​ប្រែងដើម្បីស្ថិរភាព​ខ្សែសង្វាក់ផ្គត់ផ្គង់ ។

កិច្ចប្រជុំបាន​គូសបញ្ជាក់ថា ​គួរតែ​សម្របសម្រួល​និងដោះស្រាយ​ការលំបាក​ដែលបានជួបប្រទះ ក្នុងដំណើរការ​ធ្វើផលិតកម្ម​ឡើងវិញ ​និងធានាដល់ការផលិត​និងនាំចេញ​ទំនិញសំខាន់ៗ ​។ គាំទ្រ​សហគ្រាស​​ បង្កើន​ការបញ្ជាទិញទំនិញអន្តរជាតិ​តាមរយៈ​ការចរចានិង​រៀបចំ​ពិព័រណ៍តាម​បណ្តាញ​អ៊ីនធឺណិត៕

អ្នកបកប្រែ:马小青
ប្លុកពិសេស