កាលពីថ្ងៃទី២៣ខែមីនា លោកLiKeqiangនាយករដ្ឋមន្រ្តីចិនបានធ្វើជាអធិបតីនៃសន្និសីទក្រុមការងារសម្រាប់ដឹកនាំការទប់ទល់នឹងការរាតត្បាតនៃជំងឺCovid-19នៃមជ្ឈិមបក្សកុម្មុយនិស្តចិន។
សន្និសីទនេះបានបង្ហាញថា ពេលបច្ចុប្បន្ននេះ ការរាតត្បាតនៃជំងឺឆ្លង នៅទូទាំងប្រទេសទាំងមូល ដែលមានក្រុងវូហានជាសំខាន់ គឺត្រូវបានទប់ស្កាត់ បានហើយ ប៉ុន្តែ ការរាតត្បាតមានភាពតានតឹង និងស្មុគស្មាញដដែល ដោយសារកំពុងរីករាលដាលលើពិភពលោកទាំងមូល។ លោកបន្តថា គួរតែបង្កើនកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរអន្តរជាតិថែមមួយកម្រិតទៀត និងផ្តល់នូវជំនួយតាមអាចធ្វើទៅបាន ដល់សហគមន៍អន្តរជាតិក្នុងការទប់ទល់នឹងការរាតត្បាតនៃជំងឺឆ្លង ក៏ដូចជាជួយសម្របសម្រួល និងធានាគុណភាពក្នុងការទិញសម្ភារៈការពារជំងឺឆ្លងរបស់ពាណិជ្ជករអន្តរជាតិ។ ខេត្តភាគច្រើន នៅទូទាំងប្រទេសដែលមានហានិភ័យកម្រិតទាប ត្រូវជំរុញការស្តារសណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងសង្គមឡើងវិញជាបណ្តើរៗ៕