តាមទិន្នន័យនៃសកលវិទ្យាល័យJohns Hopkins បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ២៣ ខែមីនា ករណីជំងឺCovid-19 របស់អាមេរិកឡើងដល់ ៤៣២១៤ នាក់ ក្នុងនោះករណីស្លាប់ ៥៣៣ នាក់ ។
ដោយសាររងផលប៉ះពាល់ពីជំងឺCovid-19 សន្ទស្សន៍ភាគហ៊ុនអាមេរិកសំខាន់ៗចំនួន ៣ បន្តធ្លាក់ចុះថែមទៀតកាលពីថ្ងៃទី ២៣ ខែមីនា ។
ក្រុមអ្នកវិភាគបានកត់សម្គាល់ថា នាពេលបច្ចុប្បន្ននេះ មិនមានភស្តុតាងណាមួយអាចបញ្ជាក់ថា អាមេរិកអាចមានការវិវឌ្ឍន៍ល្អបង្គួរ ជុំវិញការទប់ស្កាត់និងគ្រប់គ្រងជំងឺCovid-19 ក្នុងរយៈពេល ៨ សប្តាហ៍ខាងមុខនេះ ។ ហេតុដូច្នេះ បុគ្គលឬក្រុមហ៊ុនទាំងអស់គ្មានទំនុកចិត្តចំពោះការរៀបចំដំណើរការសកម្មភាពសេដ្ឋកិច្ចជាប្រក្រតីឡើងវិញឡើយ ។ សេដ្ឋវិទូនៃក្រុមហ៊ុនGoldman Sachs បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចអាមេរិកនឹងធ្លាក់ចុះក្នុងអត្រា ២៤ % នៅត្រីមាសទី ២ ៕