កាលពីថ្ងៃទី២០ខែមីនា លោក Scott Morrison នាយករដ្ឋមន្ត្រីអូស្ត្រាលីបានថ្លែងនៅពេលទទួលសម្ភាសន៍ពីអ្នកសារព័ត៌មានថា ករណីភាគច្រើនគឺមកពីសហរដ្ឋអាមេរិក ហើយចាប់ពីយប់ថ្ងៃទី២០ខែមីនា អូស្ត្រាលីបានហាមឃាត់មិនឱ្យជនបរទេសចូលដែន ។
ពេញមួយខែកុម្ភៈ សហរដ្ឋអាមេរិក គ្មានវិធានការខ្លាំងក្លាក្នុងការទប់ទល់នឹងជំងឺឆ្លងឡើយ ។ អត្ថបទមួយនៃទស្សនាវដ្តី The Atlantic Monthly របស់សហរដ្ឋអាមេរិកបានវិភាគថា ខណៈពិភពលោក បានចាត់ទុកជំងឺ COVID-19 ជាការគំរាមកំហែងដល់សុខភាពសាធារណៈ បែរជា មេដឹកនាំរបស់សហរដ្ឋអាមេរិក បានចាត់ទុកវាជាបញ្ហាទំនាក់ទំនងសាធារណៈ ហើយមធ្យោបាយសំខាន់សម្រាប់ដោះស្រាយបញ្ហានេះគឺបដិសេធបញ្ហានេះ ។ ទង្វើបែបនេះបានបង្កើនវិបត្តិសុខភាពសាធារណៈ ។
អ្នកនយោបាយអាមេរិក មិនបានធ្វើការងារជាក់ស្តែង និងបានលាក់បាំងអំពីស្ថានភាពជំងឺឆ្លង ហើយបានយកចិត្តទុកដាក់តែផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនអើពើអំពីសុវត្ថិភាពរបស់ប្រជាជនទាល់តែសោះ។ នៅទីបំផុត ក៏ចាប់ផ្តើមទម្លាក់កំហុសទៅឱ្យប្រទេសផ្សេងទៀត ដើម្បីពង្រឹងស្ថិរភាពនយោបាយរបស់ខ្លួន ។
បច្ចុប្បន្ននេះ ជំងឺឆ្លងនៅអាមេរិក បានផ្ទុះឡើងជាបន្តបន្ទាប់ ។ សហរដ្ឋអាមេរិកបានអនុវត្តបម្រាមហាមឃាត់ការធ្វើដំណើរទៅលើប្រទេសជាសម្ព័ន្ធមិត្តដូចជាទ្វីបអឺរ៉ុបជាដើមជាបន្តបន្ទាប់ ពោលគឺទ្វារសម្រាប់ចូលបានបិទហើយ ប៉ុន្តែទ្វារសម្រាប់ចេញបានបើកចំហ ។ សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកកំពុងរងគ្រោះជាបន្តបន្ទាប់ ។ តើអ្នកណាជាអ្នកបំផ្លាញស្ថានភាពនៃការទប់ទល់នឹងជំងឺឆ្លងទូទាំងពិភពលោកពិតប្រាកដ? មកដល់ពេលនេះ ចម្លើយត្រូវលាតត្រដាងយ៉ាងច្បាស់លាស់ ។ បើសិនបស្ចិមប្រទេសមួយចំនួន នៅតែធ្វើតាមសហរដ្ឋអាមេរិក ដោយភាពធ្វេសប្រហែសនោះ នឹងមានលទ្ធផល មិនអាចស្មានដល់ឡើយ៕