马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួង​ការបរទេសចិន​ថ្លែងថា នឹងខិតខំប្រឹងប្រែង ផ្តល់ឱ្យប្រទេសកម្ពុជានូវជំនួយគ្រប់បែបយ៉ាងនិងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩

2020-03-24 15:49:35 cri

 

កាលពី​ថ្ងៃទី២៣​ខែមីនា ​លោក​ Gengshuang​ អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន​បាន​ឧទ្ទេសនាមអំពី​សភាពការណ៍​មានពាក់ព័ន្ធ​ស្តីពីការធ្វើ​កិច្ចសហប្រតិបត្តិការក្នុងការ​ទប់ទល់​នឹងការ​រាតត្បាត​នៃជំងឺកូវីដ១៩​រវាងចិន​និងកម្ពុជា​នៅក្រុង​ប៉េកាំង ។

លោក​បានថ្លែងថា​ ភាគីចិននឹងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងការផ្តល់ជំនួយគ្រប់បែបយ៉ាង ដល់ប្រទេសកម្ពុជា ដែល​នេះមិនត្រឹមតែ​ជាការបង្ហាញ​ពីមិត្តភាព​ពិសេស​រវាងចិននិង​កម្ពុជា​ប៉ុណ្ណោះទេ​ ថែមទាំង​ក៏ជាទង្វើ​គួរតែមាន ដោយសារតែចិននិង​កម្ពុជា ជា​សហគមន៍រួម​វាសនានិង​ជាមិត្តដែកថែប​ផងដែរ ។​ ភាគីចិន និង​ភាគីកម្ពុជា នឹងពួតដៃគ្នា​យកឈ្នះលើ​ជំងឺឆ្លង ​ដើម្បីរួម​វិភាគទាន ​ដល់សន្តិសុខសុខភាព​សាធារណៈ​ក្នុងតំបន់​ជាមួយគ្នា ៕

អ្នកបកប្រែ:马小青
ប្លុកពិសេស