孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កាសែត Washington Post ទម្លាយឱ្យដឹងពីមូលហេតុនៃការជាប់គាំងធ្វើតេស្តលើវីរុស COVID-19 របស់សហរដ្ឋអាមេរិក

2020-03-23 15:30:57 cri

    ពេលថ្មីៗ​កន្លងទៅនេះ ​កាសែត ​Washington​ Post បាន​ផ្សាយដំណឺង​ឱ្យដឹងថា ​នៅ​ចំពោះមុខ​ស្ថានការណ៍​ដ៏ធ្ងន់ធ្ងរនៃ​ការរាតត្បាត នៃ​ជំងឺ COVID-19 ​ការធ្វើតេស្ត​លើវីរុស​ COVID-19​ របស់​សហរដ្ឋអាមេរិក​ស្ទើរតែជាប់គាំង​ ។ ចាប់ពី​ពាក់កណ្តាល​ខែមករាដល់​ចុងខែកុម្ភៈ ​មជ្ឈមណ្ឌល​បង្ការនិង​គ្រប់គ្រងជំងឺ​របស់​សហរដ្ឋអាមេរិក​បានសម្រេច​ការធ្វើតេស្ត​​មិនដល់​៤ពាន់ផងទេ​ មូលហេតុ​សំខាន់​ដែល​បណ្តាលឱ្យ​មាន​សភាពការណ៍​នេះគឺ​ដោយសារ​គុណវិបត្តិនៃ​ការរចនានៃ​ថ្នាំតេស្ត​ នីតិវិធី​ស្រាវជ្រាវ ​អភិវឌ្ឍន៍​និងប្រើប្រាស់​មាន​ពាក់​ព័ន្ធគឺ​ស្មុគស្មាញ​ និងបដិសេធ​ប្រើប្រាស់​ថ្នាំតេស្ត​ដែល​អង្គការ​សុខភាព​ពិភពលោក​បានផ្តល់​នោះជាដើម ។

    កាលពី​ថ្ងៃទី៦​ខែកុម្ភៈ​ អង្គការ​សុខភាព​ពិភពលោក​បានបញ្ជូនថ្នាំ​តេស្តចំនួន​២សែន៥ម៉ឺន​ទៅឱ្យ​បន្ទប់​ពិសោធន៍​ចំនួន៧០​នៅទូទាំង​ពិភពលោក ​។ ប៉ុន្តែ​ឥឡូវនេះ ​បញ្ហាដូចជា​ថ្នាំតេស្ត​ដំណាក់កាល​បឋមមិន​គ្រប់គ្រាន់និង​ការរចនា​មានគុណវិបត្តិ​បណ្តាលឱ្យ​លទ្ធផល​មិនត្រឹម​ត្រូវជាដើម​ បានធ្វើឱ្យ​មានការពន្យារ​ពេល​ចំពោះ​ការគ្រប់គ្រង​ជំងឺឆ្លងរាតត្បាត​ទាន់ពេលវេលា​របស់​សហរដ្ឋអាមេរិក៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស