魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋាភិបាលចិនចាត់បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទៅកាន់ប្រទេសកម្ពុជា

2020-03-23 14:56:34 cri

    លោក ​Geng ​Shuang ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ប្រកាស​នៅ​ថ្ងៃទី ​២៣ ​ខែ​មីនា ​នេះ​ថា ​ដើម្បី​ជួយ​ដល់​ប្រទេសកម្ពុជា​ក្នុង​ការ​ទប់ស្កាត់​នឹង​ការរាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ ​រដ្ឋាភិបាល​ចិន​បាន​សម្រេច​ចាត់​បញ្ជូន​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ ​ទៅ​កាន់​ប្រទេស​កម្ពុជា។​ក្រុមអ្នកជំនាញ​ទាំងនេះ​ត្រូវបាន​បង្កើតឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​សុខាភិបាល​ចិន ​ហើយ​បាន​ទៅ​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី ​២៣ ​ខែមីនា​នេះ៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស