តាមទិន្នន័យនៃគណៈកម្មាធិការជាតិសុខាភិបាលចិនបានបង្ហាញឱ្យដឹងថា គិតពីម៉ោងសូន្យរហូតដល់ម៉ោង ២៤ ថ្ងៃទី ២២ ខែមីនា តំបន់ចិនដីគោកត្រូវបានរាយការណ៍ថា បានរកឃើញអ្នកឆ្លងថ្មីនៃជំងឺកូវីដ-១៩ ៣៩ ករណី ដែលករណីទាំងអស់គឺមកពីក្រៅប្រទេស។គិតត្រឹមម៉ោង ២៤ ថ្ងៃទី ២២ ខែមីនា មានអ្នកឆ្លងថ្មីនៃជំងឺកូវីដ-១៩ មកពីក្រៅប្រទេសសរុប ៣៥៣ ករណី ។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង ២៤ ថ្ងៃទី ២២ ខែមីនា តំបន់ចិនដីគោកមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៥១២០ ករណី ករណីបានជាសះស្បើយនិងចេញពីមន្ទីរពេទ្យ សុរប ៧២៧០៣ ករណី ករណីស្លាប់សរុប ៣២៧០ នាក់ ករណីអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៨១០៩៣ ករណីនិងបច្ចុប្បន្នករណីសង្ស័យឆ្លងជំងឺមានចំនួន ១៣៦ ករណី៕