邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនយោបាយរបស់អាមេរិកចាត់ទុកលុយ សំខាន់ ជាងអាយុជីវិតរបស់ប្រជាជន លក់ភាគហ៊ុន របស់ខ្លួន ដោយលាក់បាំងព័ត៌មានអំពីជំងឺCovid-19

2020-03-23 15:54:44 cri

 គិត​ត្រឹម​ថ្ងៃទី​ ២២ ខែ​មីនា​ តាម​ម៉ោង​ក្នុង​តំបន់​ភាគ​ខាង​កើត​របស់សហរដ្ឋ​អាមេរិក​ ករណី​ជំងឺ​Covid-19 នៅ​អាមេរិក​សរុប​ចំនួន​ ៣៣០៧៣ នាក់​ ។ ព្រម​ពេល​ជាមួយ​គ្នា​នេះ​ លោកRichard Burr ប្រធាន​នៃ​គណៈកម្មាធិការ​ស៊ើប​ការណ៍សម្ងាត់​នៃព្រឹទ្ធសភា​អាមេរិក​​ និង​ជា​សមាជិក​នៃ​គណៈកម្មាធិការ​សុខាភិបាល​​ បាន​លក់​ភាគ​ហ៊ុនរបស់ខ្លួន ជាមួយនឹងការ​លាក់បាំងអំពីព័ត៌មានស្តី​​ពី​ការផ្ទុះជំងឺ​Covid-19 ធ្វើ​ឱ្យ​មាន​កំហឹង​ពី​សាធារណៈជន​ ។

​ លោកបាន​ទទួលព័ត៌មាន​ពាក់ព័ន្ធការ​ផ្ទុះ​ជំងឺ​Covid-19  អំឡុងពេលស្តាប់​របាយការណ៍​សង្ខេប​នៃ​ព្រឹទ្ធសភា​ស្តីពីជំងឺCovid-19 តាម​ពេល​កំណត់​ ។  លោក​បាន​ប្រើប្រាស់​ព័ត៌មានជាក់លាក់នេះ ដើម្បីឆ្លៀតទាញយកប្រយោជន៍ តាមរយៈការ​​លាក់​បាំង​ឬ​​ពន្យារពេល​រាយការណ៍អំពីការរាតត្បាតនៃជំងឺ​Covid-19 ។

កាសែត«New York ​Times»បាន​រកឃើញ​ថា​ មុន​ពេល​ទីផ្សារ​ភាគ​ហ៊ុន​អាមេរិក​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ លោក​Richard Burr បាន​លក់​ភាគ​ហ៊ុន​របស់​ខ្លួន​រួចរាល់ហើយ​ ។

​ តើអាយុជីវិត​ឬលុយ​ ណាមួយសំខាន់ជាង​ ? អ្នក​នយោបាយ​អាមេរិក​ដែល​បាន​​រត់គេចនោះហើយ គឺជា​ចម្លើយជាក់ស្តែង​៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស