郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមអ្នកជំនាញពេទ្យចិនដែលទៅផ្តល់ជួយឧបត្ថម្ភដល់ស៊ែប៊ីទទួលការស្វាគមន៍ដោយកម្រិតខ្ពស់បំផុត

2020-03-22 14:10:59 cri

    ដើម្បីជួយ​ប្រទេស​ស៊ែប៊ី​ទប់ទល់​នឹង​ករណី​ជំងឺ​កូវីដ​១៩ រដ្ឋាភិបាល​ចិន​បាន​ចាត់​បញ្ជូន​ក្រុម​អ្នក​ជំនាញ​ពេទ្យ​ទៅ​កាន់​ប្រទេស​ស៊ែប៊ី។ វេលា​ម៉ោង​១៩​និង​៣០នាទី យប់​ថ្ងៃ​ទី​២១​ខែ​មីនា តាម​ម៉ោង​ក្នុង​តំបន់ ក្រុម​អ្នក​ជំនាញ​ពេទ្យ​ចិនបាន​អញ្ជើញ​ទៅ​ដល់​ស៊ែប៊ី សម្ភារៈសម្រាប់​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង​ក្នុង​ទម្ងន់​ជាង​១០​តោន​ដែល​ប្រទេស​ចិន​ប្រមូល​ជា​បន្ទាន់ ដូច​ជា​ម៉ាស៊ី​ជួយដក​ដង្ហើម ម៉ាស់និង​សារធាតុ​ប្រតិកម្ម​គិមីជា​ដើម​ក៏​ត្រូវ​ដឹក​ជញ្ជូន​ទៅ​ដល់​ស៊ែប៊ី​តាម​យន្តហោះ​ពិសេស​ផង​ដែរ ។

    មន្រ្តី​រដ្ឋាភិបាល​ជា​ច្រើន​រូប​ដូច​ជា​លោក​ Vucicប្រធានាធិបតី​ស៊ែប៊ី​ជា​ដើមបាន​សម្តែង​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​និង​ថ្លែង​អំណរគុណ​យ៉ាង​ស្មោះ​ចំពោះ​ក្រុម​អ្នក​ជំនាញ​ពេទ្យ​ចិន ។​បន្ទាប់​មក លោក​ Vucicបាន​ថើប​ទង់​ក្រហម​ផ្កាយ​៥ដោយ​ក្តី​ស្រឡាញ់ ដើម្បី​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​រដ្ឋាភិបាល​និង​ប្រជាជន​ចិន​ដែល​បាន​ផ្តល់​ការ​គាំទ្រ​និង​ជំនួយ​ឧបត្ថម្ភ​ដល់​ស៊ែប៊ី​ក្នុង​គ្រា​ដ៏​លំបាក។

   

图片默认标题_fororder_03221

图片默认标题_fororder_03222

ក្រុមអ្នក​ជំនាញ​ពេទ្យ​ចិន​មាន​សមាជិក៦​នាក់ ។ ក្រុម​អ្នក​ជំនាញ​ពេទ្យ​ចិន​អះអាង​ថា នឹង​ជួយ​ស៊ែប៊ី​ទប់ទល់​នឹង​ករណី​ជំងឺ​ឆ្លង​ដោយកាន់​​អាកប្បកិរិយា​វិទ្យាសាស្រ្ត​និង​ម៉ឺង​ម៉ាត់ ក៏​ដូច​ជា​សម្រេច​ភារកិច្ច​ជួយ​ឧបត្ថម្ភយ៉ាង​មុត​មាំ​ផង​ដែរ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស