王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនរៀបចំកិច្ចប្រជុំវីដេអូខុនហ្វើរីនជាមួយប្រទេសអឺរ៉ុបអាស៊ីនិងអាស៊ីខាងត្បូងអំពីបញ្ហាបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩

2020-03-21 14:51:06 cri

   

图片默认标题_fororder_a

 

ថ្ងៃទី២០ខែមីនា ប្រទេសចិនបាន​​រៀបចំកិច្ចប្រជុំវីដេអូខុនហ្វើរីនជាមួយ​ប្រទេសចំនួន​១៨​ក្នុង​តំបន់​អឺរ៉ាស៊ី​និង​អាស៊ីខាងត្បូង​អំពី​បញ្ហា​បង្ការ​និង​គ្រប់គ្រង​ជំងឺកូវីដ១៩។​ ​មន្ត្រី​រដ្ឋាភិបាល​និង​​អ្នក​ជំនាញ​សុខាភិបាលព្រម​និង​តំណាង​អង្គការ​សុខភាពពិភពលោកប្រចាំ​នៅ​ប្រទេសពាក់ព័ន្ធ​​ប្រមាណ​២០០រូបបាន​អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំលើកនេះ​។

图片默认标题_fororder_b

      អ្នកជំនាញ​និង​តំណាងចិន​បាន​ជម្រាបជូន​យ៉ាង​លម្អិត​អំពី​និន្នាការ​វិវត្តន៍និង​លក្ខណៈ​ពិសេស​នៃ​ករណីជំងឺឆ្លង ​ក៏ដូចជា​បទពិសោធន៍និងការ​អនុវត្ត​របស់ប្រទេសចិន​ក្នុងការ​បង្ការ​និង​គ្រប់​គ្រង​ជំងឺឆ្លង​ ការព្យាបាល​ក្នុងមន្ទីរពេទ្យ​​ និង​ចត្តាឡីស័កជាដើម​ ​ហើយក៏បាន​ឆ្លើយសំណួរជាង​៨០របស់​ភាគីបរទេស​ដែរ​។​ ​កិច្ច​ប្រជុំដែល​គ្រោង​ធ្វើ​រយៈពេល​២ម៉ោង​ជក់ស្តែង​បាន​បើក​អស់​​ជាង​៤ម៉ោង​។

图片默认标题_fororder_c

      តំណាងភាគីនានា​បាន​កោតសសើរ​ខ្ពស់​ចំពោះ​ប្រទេសចិន​ដែលបាន​ចាត់​វិធានការ​ដ៏ខ្លាំងក្លា​និងបាន​រួមចំណែកយ៉ាង​សំខាន់ដល់​បុព្វហេតុសុខាភិបាល​សាធារណៈ​ពិភពលោក​​ ​ហើយបានថ្លែង​អំណរគុណដល់​ប្រទេសចិនដែលបាន​រៀបចំ​កិច្ច​ប្រជុំលើកនេះ​ដោយទាន់​ពេលវេលា​និង​សម្គាល់ថា​ ​កិច្ច​ប្រជុំ​លើកនេះ​ប្រកបដោយ​អត្ថន័យ​សំខាន់​សម្រាប់​យកទៅ​សិក្សា​រៀនសូត្រ​ចំពោះ​ប្រទេសនិង​តំបន់​ដែល​កំពុង​ស្ថិតក្នុង​ដំណាក់កាល​គន្លឹះ​នៃ​ការ​ទប់ស្កាត់​ករណីជំងឺឆ្លង​។ បណ្តាប្រទេសនានា​រំពឹ​ងយ៉ាង​ស្មោះ​ថា​អាច​រួមសហការជាមួយប្រទេសចិន​ដើម្បីយកឈ្នះលើ​ការប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ១៩៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស