李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេស​ចិន​ផ្តួច​ផ្តើមឱ្យ​រៀបចំសន្និសីទ​ពិសេស​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេសតាម​វីដេអូខុន​ហ្វើរីន​​ស្តីពី​បញ្ហា​ជំងឺ​COVID-19 រវាង​ចិន​ ជប៉ុន​និង​កូរ៉េ​ខាងត្បូង​

2020-03-20 16:29:13 cri

លោក​ វាង​ យី សមាជិក​ក្រុម​ប្រឹក្សា​កិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេស​ចិន​បាន​​ធ្វើ​សន្និសីទ​ពិសេស​ថ្នាក់​រដ្ឋមន្រ្តីការបរទេសតាម​វីដេអូខុនហ្វើរីន​ស្តីពី​បញ្ហា​ជំងឺ​ COVID-19​រវាង​​​ចិន​ជប៉ុន​និង​កូរ៉េខាងត្បូង​ជាមួយ​លោក​Kyung-wha Kang រដ្ឋមន្រ្តីការបរទេស​កូរ៉េខា​ង​ត្បូង​​ ​និង​លោក​​Motegi Toshimitsu រដ្ឋមន្រ្តីការបរទេស​ជប៉ុននៅ​ថ្ងៃ​ទី​២០​ខែមីនា​ ។

លោក វាង យី បាន​ថ្លែងថា​ ការបើក​ធ្វើ​សន្និសីទតាម​វីដេអូ​បាន​បង្ហាញ​ពី​សេចក្តី​សម្រេចចិត្ត​ដ៏​ម៉ឺងម៉ាត់​របស់​ប្រទេស​ទាំង​៣ក្នុង​ការ​រួមសាមគ្គីនិងធ្វើ​កិច្ចសហការគ្នាដើម្បី​ពុះពារការលំបាកក្នុង​បញ្ហា​កំពុង​​ប្រឈមមុខ​។ ប្រទេស​ចិន​​ ជប៉ុន​និង​កូរ៉េខាងត្បូង​គឺ​ជា​ប្រទេស​​ជិតខាង​ មាន​ផល​ប្រយោជន៍​រួម​បញ្ចូល​គ្នា​ដោយ​ស៊ី​ជម្រៅ​។ ការ​បង្កើន​កិច្ចសហ​ប្រតិបត្តិការ រួម​គ្នា​ពុះ​ពារ​ការលំបាកគឺ​ជា​​ជម្រើស​ដ៏​ចាំបាច់​របស់​ប្រទេស​ទាំង​៣​ចិន​ ជប៉ុន​និង​កូរ៉េខាងត្បូង​ ។ ប្រទេស​ចិន​រំពឹងថា​តាមរយៈសន្និសីទថ្នាក់​រដ្ឋមន្រ្តីការបរទេស​លើក​នេះ អាចរួម​ចំណែក​ជាការចែករំលែកបទពិសោធបង្ការនិង​គ្រប់​គ្រង​ជំងឺ​ឆ្លង​ជាមួយ​ប្រទេស​ទាំងពីរ​កូរ៉េខាងត្បូង​និង​ជប៉ុន​ បង្កើន​ការប្រាស្រ័យ​ទាក់​ទង​ផ្នែក​គោល​នយោបាយ​ ដើម្បី​ឈាន​ដល់​កិច្ចសហប្រតិបត្តិការ​ដ៏​មាន​តម្លៃ​៕

អ្នកបកប្រែ:李展精
ប្លុកពិសេស