ប៉ុន្មានថ្ងៃជាប់ៗមកនេះ ថ្នាក់ដឹកនាំអាមេរិកបានហៅវីរុសCovid-19ថាជា”វីរុសចិន”ជាច្រើនលើក ។ មិនថាក្នុងប្រទេសអាមេរិកឬក៏សហគមន៍អន្តរជាតិសុទ្ធតែបានរិះគន់លើពាក្យសម្តីបែបនេះថា ជាពាក្យសម្តីដែលផ្សារភ្ជាប់ជាមួយពូជសាសន៍និយម ។ ទន្ទឹមនឹងការងារបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺCovid-19នៅអាមេរិកបានលេចចេញបញ្ហាជាបន្តបន្ទាប់ មានមនុស្សកាន់តែច្រើនឡើងៗបានមើលឃើញថា អ្នកនយោបាយអាមេរិកមួយចំនួនមិនដែលបានធ្វើការងារត្រឹមត្រូវអ្វីសម្រាប់ការបង្ការនិងគ្រប់គ្រងជំងឺឆ្លងនោះទេ ។
ថ្ងៃទី ១១ ខែមីនា ក្នុងខណៈពេលដែលការរីករាលដាលនៃជំងឺCovid-19មានសភាពកាន់តែធ្ងន់ធ្ងរក្នុងពេលដ៏ខ្លី ថ្នាក់ដឹកនាំអាមេរិកបានអះអាងថា នឹងចាត់ប្រតិបត្តិការយ៉ាងសកម្មនិងគ្រប់ជ្រុងជ្រោយបំផុតក្នុងប្រវត្តិសាស្រ្តសម័យទំនើបដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសបរទេស ។ ថ្ងៃទី ១៦ ខែមីនា ពេលឆ្លើយតបនឹងសំណួរដែលថា តើលោកវាយតម្លៃយ៉ាងណាចំពោះខ្លួនឯងក្នុងការងារទប់ទល់នឹងជំងឺCovid-19 ថ្នាក់ដឹកនាំអាមេរិកបានដាក់ពិន្ទុពេញឱ្យខ្លួនឯងដោយឥតអល់អែល ។
គិតរហូតមកទល់បច្ចុប្បន្នេ រដ្ឋចំនួន ៥០ និងតំបន់ពិសេសវ៉ាស៊ីនតោននិងកូឡុំប៊ីរបស់អាមេរិកសុទ្ធតែបានរកឃើញករណីឆ្លងជំងឺCovid-19 ។ ទោះបីកាត់បន្ថយអត្រាការប្រាក់ជាបន្តបន្ទាប់និងអនុវត្តគោលនយោបាយបន្ធូរបរិមាណក៏ដោយ តែវិនិយោគិននៅខែខ្វះទំនុកចិត្តចំពោះវិធានការរបស់អាមេរិកក្នុងការទប់ស្កាត់នឹងករណីជំងឺCovid-19ដដែល ផ្សារមូលបត្រអាមេរិកបានធ្លាក់ដល់ចំណុចផ្អាកការជួញដូរបួនដងជាប់ៗគ្នាក្នុងរយៈពេល៨ថ្ងៃជួញដូរ។និយាយចំពោះអ្នកដឹកនាំអាមេរិកដែលតែងចាត់ទុកផ្សារមូលបត្រជាសមិទ្ធផលនយោបាយសំខាន់របស់ពួកគេ ការធ្លាក់ចុះជាបន្តបន្ទាប់នៃតម្លៃផ្សារមូលបត្រអាមេរិកទើបជារឿងដែលធ្វើឱ្យពួកគេព្រួយបារម្ភ។នេះក៏បង្ហាញពីឡូហ្ស៊ិករបស់អាមេរិកក្នុងការបង្ការនិងគ្រប់គ្រងករណីជំងឺCovid-19 គឺមូលធនសំខាន់ជាងអាយុជីវិត។
ដើម្បីបិទបាំងពីអសមត្ថភាពខាងការទប់ស្កាត់ករណីជំងឺCovid-19និងបង្វែរកម្លាំងសម្ពាធពីប្រព័ន្ធសារព័ត៌មាន ភាគីអាមេរិកធ្វើខុសក្រមសីលធម៌ដោយ បង្កើនការវាយប្រហារប្រទេសចិនដោយបង្ខូចឈ្មោះរបស់ប្រទេសចិន។
ពាក្យសម្តីប្រកាន់ពូជសាសន៍និយមនិងអារម្មណ៍រើសអើងជនបរទេស សុទ្ធតែគ្មានអំណោយផលដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីទប់ទល់នឹងវិបត្តិសុខាភិបាលសាធារណៈនោះទេ។ប្រឈមមុខនឹងសត្រូវរួមរបស់មនុស្សជាតិ អ្នកនយោបាយអាមេរិកគួរធ្វើរឿងដែលត្រឹមត្រូវនិងមានអំណោយផលដល់សុខភាពរបស់ប្រជាជនទើបជាងរឿងប្រសើរផង៕