李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេស​ចិន​ដំឡើង​អត្រាបង្វិលពន្ធសង់​វិញ​លើផលិតផល​​នាំចេញ​ជាងមួយ​ពាន់ប្រភេទ​ ​ដើម្បី​កាត់​បន្ថយថ្លៃដើម​អាជីវកម្ម​នៃ​សហគ្រាសធ្វើ​ពាណិជ្ជកម្ម​ជាមួយបរទេស​

2020-03-20 16:27:53 cri

ក្រសួង​ហិរញ្ញវត្ថុ​ចិន​និងអគ្គនាយកដ្ឋាន​គយចិនបាន​ចេញ​សេចក្តី​ប្រកាស​កាលពី​ពេលថ្មី​ៗ​នេះ​ថា​ ចាប់​ពី​ថ្ងៃ​ទី​២០​ខែ​មីនា​​ឆ្នាំ​២០២០តទៅ​ នឹង​ដំឡើង​អត្រាបង្វិល​ពន្ធ​សងវិញ​លើ​ផលិតផល​នាំចេញ​ជាង​១០០០មុខ។ អ្នក​ជំនាញ​បាន​ថ្លែងថា​​វិធានការ​នេះនឹង​​អាចកាត់​បន្ថយ​ថ្លៃ​ដើម​អាជីវកម្ម​របស់​សហគ្រាសធ្វើ​ពាណិជ្ជកម្ម​បរទេស​ ក្នុងគោល​បំណង​កាត់​បន្ថយ​​សម្ពាធ​របស់​សហគ្រាស​។

លោក​ ចាំង ចៀនភីង​ ប្រធាន​មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអំពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ក្នុង​តំបន់​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​នៃក្រសួង​ពាណិជ្ជកម្មចិន​បាន​ថ្លែងថា​ បច្ចុប្បន្ន​ ការ​នាំចេញនាំ​ចូល​ព្រម​ទាំង​ការ​វិនិយោគ​របស់​ប្រទេស​ជាច្រើន​កំពុង​រងផល​ប៉ះពាល់​ពី​ករណី​ជំងឺ​COVID-19 ​។​ ​លោក​បាន​សម្គាល់​ថា​ ករណី​ជំងឺCOVID-19បាន​បង្ក​មាន​ផល​ប៉ះពាល់​ជាបណ្តោះ​អាសន្នប៉ុណ្ណោះ​​ទៅលើ​ពាណិជ្ជកម្ម​ជាមួយបរទេស​និង​ការវិនិយោគ​របស់​ប្រទេស​ចិន​ ពោលគឺមិនបណ្តាល​ឱ្យ​មាន​ផល​ប៉ះ​ពាល់​យ៉ាងខ្លាំងទៅលើ​និន្នាការទូទៅ​នោះ​ទេ​៕

អ្នកបកប្រែ:李展精
ប្លុកពិសេស