魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសុខភាពពិភពលោកថែ្លងថា ករណីអ្នកឆ្លងជំងឺ កូវីដ-១៩ ក្រៅពីប្រទេសចិន សរុប ជាង ៦ ម៉ឺន នាក់

2020-03-15 15:08:30 cri

图片默认标题_fororder___172.100.100.3_temp_9500049_1_9500049_1_1_1ed4294a-bab9-4673-8054-ef3aca18e39a

    កាលពី​ថ្ងៃទី ​១៤ ​ខែមីនា ​តាម​របាយការណ៍​ប្រចាំថ្ងៃ​ថ្មី​បំផុត​ស្តីពី​ស្ថានភាព​ជំងឺ​កូវីដ-១៩  ​ដែល​ប្រកាស​ដោយ​អង្គការ​សុខភាព​ពិភពលោក​បានឱ្យ​ដឹងថា ​គិតត្រឹម​វេលា​ម៉ោង​១០ ​ព្រឹក​ថ្ងៃទី​១៤ ​ខែមីនា ​តាមម៉ោង​នៅ​អឺរ៉ុប​កណ្តាល អ្នកឆ្លង​ជំងឺ​កូវីដ-១៩ ​នៅ​ប្រទេស​និង​តំបន់ ​ចំនួន ​១៣៥ ​ក្រៅពី​ប្រទេសចិន​សរុប​ចំនួន ​គឺ ​៦១៥១៨ ​ករណី​​និង​ស្លាប់សរុបចំនួន​ ២១៩៩ ​នាក់។​

    យោងតាម​ទិន្នន័យ​ពី​សាកលវិទ្យាល័យ ​Johns ​Hopkins ​នៅ​សហរដ្ឋអាមេរិក​បានឱ្យ​ដឹង​ថា ​គិត​ត្រឹម​វេលា​ម៉ោង​ ២០ ​ថៃ្ងទី​ ១៤ ​ខែមីនា ​តាមម៉ោង​នៅ​ភាគខាងកើត​សហរដ្ឋអាមេរិក ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ​នៅទូទាំង​ពិភពលោក​សរុប​ចំនួន ​គឺ ​១៥៦១០២ ​ករណី​ដែល​ក្នុងនោះ​ត្រូវ​បាន​គេ​រកឃើញ​អ្នកឆ្លង​ជំងឺ ​កូវីដ-១៩ នៅសហរដ្ឋអាមេរិក​ចំនួន​ ២៧២៦​ ករណី ​ខណៈ​ស្លាប់​ចំនួន​ ៥៤​ នាក់៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស