孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហគ្រាសទុនបរទេសបង្កើនល្បឿនដំណើរការសង្វាក់ផលិតកម្មរបស់ខ្លួនឡើងវិញជាមួយនឹងទំនុកចិត្តចំពោះទស្សនវិស័យនៃសេដ្ឋកិច្ចចិន

2020-03-15 15:11:37 cri

    ផ្តោតលើ​ការលំបាក​ដែល​សហគ្រាសទុន​បរទេសបាន​ជួបប្រទះ​ក្នុងដំណើរការ​ធ្វើការងារ​និង​ផលិតកម្ម​ឡើងវិញ ​តំបន់នានា​របស់ចិន​បានខិតខំ​រកមធ្យោបាយ​ដើម្បី​សម្របសម្រួល​និង​ដោះស្រាយ​យ៉ាង​ពេញទំហឹង។​ វិធានការ​មួយចំនួននេះ​បានពង្រឹង​ទំនុកចិត្ត​របស់វិនិយោគិន​ក្នុង​ការវិនិយោគ​​នៅក្នុង​ប្រទេសចិន​បន្ថែមទៀត ។

    ដោយមាន​ការគាំទ្រ​យ៉ាងពេញ​ទំហឹងពី​សំណាក់​រដ្ឋាភិបាលចិន​ សហគ្រាស​ទុនបរទេស​ធំៗដូចជា​ក្រុមហ៊ុន ​WalMart ​របស់​សហរដ្ឋអាមេរិក​និងក្រុមហ៊ុន ​SIEMENS ​របស់​អាល្លឺម៉ង់ជាដើម​សុទ្ធតែបាន​ដំណើរការ​ផលិតកម្ម​របស់ខ្លួន​ឡើងវិញ ​ហើយ​អត្រា​ដំណើរការ​ការងារ​ឡើងវិញ​របស់​សហគ្រាសទុន​បរទេស​សំខាន់ៗ​បាន​ឈានដល់​១០០​ភាគរយ ។

   ទន្ទឹមនឹង​ការជួយ​យ៉ាងសកម្ម​ដល់សហគ្រាស​ទុនបរទេស​ដើម្បីអាច​ដំណើរការ​ផលិតកម្មនិង​ការងារ​ឡើងវិញ​ តំបន់នានា​ក៍បានបន្ត​បង្កើត​បរិយាកាសធុរៈកិច្ច​ល្អប្រសើរ​បន្ថែមទៀត​ ដើម្បីពង្រឹង​ទំនុកចិត្ត​របស់​វិនិយោគិន​ក្នុង​ការវិនិយោគ​​នៅក្នុង​ប្រទេសចិន​ថែមមួយ​កម្រិតទៀត ។

   ទិន្នន័យនៃ​ក្រសួង​ពាណិជ្ជកម្មចិន​បាន​បង្ហាញថា ​កាលពី​ខែមករា ​សហគ្រាស​ថ្មីដែល​បោះទុន​វិនិយោគ​ដោយ​វិនិយោគិន​បរទេស​នៅទូទាំង​ប្រទេសចិន​មានចំនួន​៣៤៨៥ ​ហើយ​ការប្រើប្រាស់​ទុនបរទេស​មានចំនួន​៨ម៉ឺន៧​ពាន់៥​រយ៧០​លានយាន់​ប្រាក់ចិន​ កើនឡើង​៤ភាគរយ​បើប្រៀបធៀប​នឹងរយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ​ដោយបាន​បន្តនិន្នាការ​កើនឡើង​ប្រកបដោយ​ស្ថិរភាព​ចាប់តាំងពី​ឆ្នាំ២០១៩​មក៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស