魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នៅថ្ងៃទី ១៤ ខែមីនា មហាដីគោកចិនមានអ្នកឆ្លងជំងឺ Covid-19 ថ្មីចំនួន ២០ ករណី

2020-03-15 15:09:39 cri

    តាម​ដំណឹង​នៃ​គណៈកម្មាធិការ​ជាតិ​សុខាភិបាល​ចិន​បានឱ្យ​ដឹងថា​ គិត​ពី​ម៉ោង​សូន្យ​រហូត​ដល់​ម៉ោង​ ២៤​ ថ្ងៃទី​ ១៤​ មីនា​ មហាដីគោក​ចិន​មាន​អ្នកឆ្លង​ជំងឺ ​Covid-19 ​ថ្មី​ចំនួន​ ២០​ ករណី​ ក្នុងនោះ ​ករណី​ស្លាប់​ថ្មី​ចំនួន​ ១០ ​នាក់​និង​ចំនួន​អ្នក​ត្រូវគេ​សង្ស័យ​ឆ្លង​ជំងឺ​ថ្មី ​៣៩ ​ករណី ​ខណៈ​អ្នកជំងឺ​ដែល​ចេញពី​មន្ទីរពេទ្យ​បន្ទាប់ពី​ជា​សះស្បើយ​មាន​ ១៣៧០​ ករណី​នា​ថ្ងៃដដែល​នោះ​ ។​

    គិតត្រឹម​ម៉ោង​ ២៤​ ថ្ងៃទី​ ១៤​ មីនា​ ករណី​វិនិច្ឆ័យ​ឆ្លងជំងឺ​ក្នុង​មហាដីគោកចិន​ដែល​ត្រូវ​បាន​រាយការណ៍​សរុប​ចំនួន ​៨០៨៤៤ ​ករណី ​ចំនួន​អ្នកត្រូវគេសង្ស័យ​ឆ្លង​ជំងឺ ​១១៣ ​ករណី​។​ករណី​ចេញពី​មន្ទីរពេទ្យ​បន្ទាប់ពី​បានជា​សះស្បើយ​សរុបចំនួន ​៦៦៩១១ ​ករណី និង​ករណី​ស្លាប់​សរុប​ចំនួន​ ៣១៩៩ ​នាក់​។​មនុស្ស​ចំនួន ​១០១៨៩ ​នាក់​​ដែល​បាន​ទាក់ទង​ជិតស្និទ្ធ​កំពុង​ទទួល​ការ​តាមដាន​ផ្នែក​វេជ្ជសាស្រ្ត៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស