ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយ«របាយការណ៍ស្តីពីការរំលោភសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិកប្រចាំឆ្នាំ ២០១៩ »កាលពីថ្ងៃទី ១៣ ខែមីនា ដែលបានបង្ហាញពីស្ថានភាពនៃការរំលោភសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិក នៅក្នុងទិដ្ឋភាព ចំនួន ៧ ។
របាយការណ៍នេះបានបញ្ជាក់ថា សហរដ្ឋអាមេរិក បានប្រើប្រាស់ផលប្រយោជន៍ស្នូល របស់ខ្លួនដែលអនុត្តរភាពលើពិភពលោកជាស្តង់ដារ បាននិយាយមួលបង្កាច់ និងមើលងាយ ដោយផ្តេសផ្តាស ចំពោះស្ថានភាពសិទ្ធិមនុស្សរបស់បណ្តាប្រទេសនានានិងតំបន់ទាំងឡាយណា ដែលមិនសមស្របផលប្រយោជន៍យុទ្ធសាស្ត្ររបស់វា ។ ម៉្យាងវិញទៀត សហរដ្ឋមេរិក ថែមទាំង មិនអើពើនឹងការរំលោភសិទ្ធិមនុស្ស ដែលកើនឡើងធំទៅៗ ជាបន្តបន្ទាប់ នៅក្នុងទឹកដីរបស់ខ្លួនឡើយ។
សិទ្ធិក្នុងការងារសង្គម និងឆាកនយោបាយរបស់ពលរដ្ឋអាមេរិក គឺមិនមានពេញលេញនោះទេ។ ការបោះឆ្នោត បានក្លាយជាល្បែង ដើម្បីតែប្រាក់ សម្រាប់អ្នកមាន។ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ ២០២០ បេក្ខជនទាំងអស់ បានប្រមូលថវិកាសម្រាប់ធ្វើការយុទ្ធនាការ បានចំនួន ជាង ១,០៨ ពាន់លានដុល្លារអាមេរិក និងបានចំណាយថវិកាចំនួន ៥៣១ លានដុល្លារអាមេរិក។
សហរដ្ឋអាមេរិក គឺជាប្រទេសដែលមានអំពើហិង្សា ដោយប្រើប្រាស់កំាភ្លើងធ្ងន់ធ្ងរបំផុត។ កាលពីឆ្នាំ ២០១៩ ករណីបាញ់ប្រហារទ្រង់ទ្រាយធំចំនួន ៤១៥ បានកើតមាននៅសហរដ្ឋអាមេរិក ហើយមនុស្សចំនួន ៣៩០៥២ នាក់ ត្រូវបានសម្លាប់ដោយសារអំពើហិង្សាដែលទាក់ទងនឹងកាំភ្លើង។
របាយការណ៍មួយនេះបានបង្ហាញថា សហរដ្ឋអាមេរិក ខ្វះការធានាជាមូលដ្ឋាន នូវសិទ្ធិសេដ្ឋកិច្ចនិងសង្គម។ គ្រួសារអ្នកមានចំនួន ១០% បានកាន់កាប់ទ្រពសម្បត្តិជិត ៧៥%នៃគ្រួសារទាំងអស់របស់អាមេរិក ។ ចំពោះស្ថានភាពនៃជីវភាពរស់នៅរបស់ប្រជាជនមូលដ្ឋានគឺ កាលពីឆ្នាំ ២០១៨ អាមេរិកមានប្រជាជនក្រីក្រចំនួន ៣៩ លាន ៧ សែននាក់ហើយមានអ្នកជំងឺចំនួន ៦៥ លាននាក់បានបោះបង់ចោលការព្យាបាល ដោយសារតម្លៃព្យាបាលត្រូវចំណាយច្រើនពេក។
របាយការណ៍នេះក៍បានបញ្ជាក់ថា អំពើភេរវកម្មដែលបានកើតឡើងនៅអាមេរិកនាពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ភាគច្រើនគឺពាក់ព័ន្ធនឹងការប្រកាន់ជាតិសាសន៍របស់ជនស្បែកស ។ ស្ត្រីរបស់អាមេរិកចំនួន ៧០ % ធ្លាប់ទទួលរងនូវអំពើហិង្សាលើរាងកាយ ឬផ្លូវភេទ ពីដៃគូ ។ បញ្ហារបស់កុមារក្រីក្ររបស់អាមរិក គួរឱ្យភ្ញាក់ផ្អើលណាស់ ។ គិតរហូតដល់ឆ្នាំ ២០១៨ កុមាអាមេរិកចំនួន ១២ លាន ៨ សែននាក់កំពុងរស់នៅ ក្នុងជីវភាព ក្រីក្រដដែល ។
របាយការណ៍នេះបានបញ្ជាក់ទៀតថា អាមេរិកអាចនិយាយបានថាជាប្រទេសមួយដែលនិយមចូលចិត្ត បង្កសង្គ្រាមបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ពិភពលោក ។ ចាប់តាំងពីឆ្នាំ ២០០១ កន្លងទៅនេះ អាមេរិកបានបង្កសង្គ្រាមនៅក្រៅប្រទេស ជាបន្តបន្ទាប់ ដោយបានចំណាយថវិកាសម្រាប់សង្គ្រាមចំនួនជាង ៦.៤ ទ្រីលានដុល្លារអាមេរិក បណ្តាលឱ្យមនុស្សស្លាប់ចំនួនជាង ៨ សែននាក់ ធ្វើឱ្យតំបន់ជាច្រើននៅលើពិភពលោក ធ្លាក់ក្នុងភាពចលាចល និងបង្កឱ្យមានវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ៕