徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សន្ទស្សន៍ភាគហ៊ុនធំៗទាំង ៣ របស់សហរដ្ឋអាមេរិក កើនឡើងយ៉ាងខ្លាំង

2020-03-14 14:34:37 cri

    ដោយរង​ឥទ្ធិពលពី​សុន្ទរកថា​របស់លោក​ត្រាំ​ប្រធានាធិបតី​អាមេរិក ​និង ​ផែនការ​ជួយសង្គ្រោះ​សេដ្ឋកិច្ច​មួយចំនួន បានធ្វើឱ្យសន្ទស្សន៍​ភាគហ៊ុន​ធំៗទាំង ៣ របស់សហរដ្ឋ អាមេរិក​ កើនឡើង​យ៉ាងខ្លាំង ជាង ៩ ភាគរយ ​កាលពី​ថ្ងៃទី ១៣ ខែមីនា​​តាមម៉ោង​តំបន់ ។

    នៅសប្តាហ៍នេះ ទីផ្សារភាគហ៊ុន​អាមេរិក ​មានការប្រែប្រួល​យ៉ាងខ្លាំង បានផ្អាក​ការលក់ដូរ​ជាបណ្តោះអាសន្ន​ចំនួន ២ ដង ​ដោយបាន​អនុវត្ត​យន្តការ​បំបែក​ដោយ​ស្វ័យប្រវត្តិ។ ​សន្ទស្សន៍​ភាគហ៊ុន​ធំៗទាំង ៣ បានធ្លាក់ចុះ​ក្នុងចន្លោះ​ទីផ្សារ​ខ្លាឃ្មុំ​ជាបន្តបន្ទាប់ ។សន្ទស្សន៍​Dow Jones នាថ្ងៃទី ១២ ខែមីនា​ បានធ្លាក់ចុះ 9.9%ដែលជាការធ្លាក់ចុះបន្ទាប់ពី«ថ្ងៃចន្ទ​ពណ៌ខ្មៅ»នៃការជាប់គាំងទីផ្សារភាគហ៊ុន កាលពីឆ្នាំ ១៩៨៧៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស