邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

របាយការណ៍ស្តីពីការរំលោភសិទ្ធិមនុស្សរបស់អាមេរិកប្រចាំឆ្នាំ ២០១៩ បានចង្អុលបង្ហាញថា អ្វីដែលគេហៅថា បញ្ហាសិទ្ធិមនុស្សនៅភូមិភាគ Xinjiang (ស៊ីនជាំង)គឺជាការកុហកផ្នែកនយោបាយ

2020-03-14 11:51:49 cri

    ពេលកន្លងទៅ​ថ្មីៗនេះ អាមេរិក​បានចេញ​របាយការណ៍ស្តីពី​សិទ្ធិមនុស្សជាតិ​ប្រចាំឆ្នាំ ២០១៩ ដោយបាន​វាយប្រហារ​ម្តងទៀត ទៅលើស្ថានភាព​សិទ្ធិមនុស្ស​និង​នយោបាយ​គ្រប់គ្រង​ភូមិភាគ​ស៊ីនជាំង​ (​​Xinjiang)​ របស់ប្រទេសចិន ហើយបានមួលបង្កាច់ថា ​ប្រទេសចិន​បានឃុំឃាំង​ជនជាតិ​អ៊ុយហ្គ័រ​ក្នុង​ជំរំ​ឃុំឃាំង​ជាដើម ។ ពាក្យ​ខុសឆ្គង​ទាំងនេះ​ ​ការពិតគឺជា​ការ កុហក​ផ្នែកនយោបាយ ដែលត្រូវបានធ្វើឡើង ក្នុងគោលបំណង​ ដើម្បីរារាំង​ការអភិវឌ្ឍរបស់ប្រទេសចិន ។

    កាលពីខែធ្នូ​ឆ្នាំ ២០១៩ វេបសាយ​ព័ត៌មានរបស់អាមេរិកមួយ​បានសម្ភាសតែ​ជនជាតិ​អ៊ុយហ្គ័រ ៨ នាក់ប៉ុណ្ណោះ ហើយបានធ្វើការ​សន្និដ្ឋានដោយ​ផ្តេសផ្តាសថា ​មាន​ជនជាតិ​អ៊ុយហ្គ័រ​ពី ១ លាន ដល់ ២ លាននាក់​ត្រូវ​រដ្ឋាភិបាលចិន​ឃុំខ្លួន។ ប៉ុន្តែ ប្រព័ន្ធ​សារព័ត៌មាន​និងអ្នកនយោបាយលោក​ខាងលិច​​មួយចំនួន បានធ្វើជា​មិនឮមិនឃើញ  ដោយបានប្រើប្រាស់ទិន្នន័យមិនពិត   ​ ដើម្បីវាយប្រហារ​ប្រទេសចិន។

      សម្រាប់​ប្រជាជន​ជាច្រើន នៅស៊ីជាំង មជ្ឈមណ្ឌល​អប់រំ​និងបណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ​គឺជា​វេទិកា​សំខាន់មួយ ​សម្រាប់​ពួកគេ​រើបម្រះខ្លួន​ចេញពី​គំនិត​ជ្រុលនិយម​និង​ផ្លាស់ប្តូរ​វាសនា​របស់ខ្លួន ។ ក្នុងរយៈពេល​៣ ឆ្នាំ​កន្លងទៅ ភូមិភាគ​ស៊ីនជាំង​គ្មានហេតុការណ៍​ភេរវកម្ម​ ដោយអំពើ​ហិង្សា កើតឡើងឡើយ ដែលភាគច្រើនបណ្តាលមកពី​វិធានការ​ប្រឆាំង​ភេរវកម្ម​និង​ប្រឆាំង​ភាពជ្រុលនិយម​និង រួមទាំង​ការបង្កើត​មជ្ឈមណ្ឌល​អប់រំ​និងបណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ​ជាដើម ។

      កាលពី​ខែ​កក្កដា​ឆ្នាំ ២០១៩ ​មានប្រទេស​ចំនួន ៥១ ​ក្នុងនោះ​រួមទាំងប្រទេសចំនួន​២៨ ​ដែលជា​ប្រទេស​សមាជិក​​​អង្គការ​សហប្រតិបត្តិការ​អ៊ីស្លាម​ ​បាន​រួមគ្នា​ផ្ញើ​លិខិត​មួយ​ជូនទៅប្រធាន​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ និង​ឧត្តមស្នងការ​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិ​មនុស្ស​នៃអង្គការសហប្រជាជាតិ​ ​ដើម្បីសម្តែងការ​​កោតសរសើរ​​​គោលនយោបាយ​ស្តីពី​ការ​ប្រឆាំងអំពើ​ភេរវកម្ម​នៅ​Xinjiang ​និង​ការយកចិត្តទុកដាក់ និងថែទាំ ព្រមទាំង​គោរព​រាប់អាន ជនជាតិ​ម៉ូស្លីម​ពីសំណាក់​រដ្ឋាភិបាល​ចិន​។​

      ចំពោះ​​ពាក្យ​សម្តី​មួលបង្កាច់ថា ​​ចិន​បាន​ដាក់កំហិត​​លើ​ការធ្វើសកម្មភាព​សាសនា នៅ Xinjiang  ក៏ជា​ការប្រឌិត​ដែរ។ នាពេល​បច្ចុប្បន្ន​នេះ ​ទូទាំងប្រទេស​ចិន​មាន​​វិហារ​អ៊ីស្លាម​ចំនួន​ជាង ​៣៥០០០ ​គឺច្រើនជាង​​រាប់សិប​ដង​​នៃ​ចំនួន​វិហារអ៊ីស្លាម នៅ​​បារាំង ​អាមេរិក​និង​អង់គ្លេស​។​

      ការពិត​បាន​បញ្ជាក់យ៉ាងច្បាស់លាស់ថា ​បញ្ហា​ពាក់ព័ន្ធ​នឹង​ Xinjiang ​​មិនជាប់ពាក់ព័ន្ធ​នឹង​​បញ្ហាសិទ្ធិមនុស្ស សាសនា ​ឬជនជាតិ​​នោះឡើយ ​គឺជា​ការប្រឆាំង​នឹង​អំពើហិង្សាភេរវកម្ម ​ជាការប្រឆាំងនឹង​ការបំបែកបំបាក់ទឹកដី​និងប្រទេសជាតិ។​ ​​ប្រទេសភាគច្រើន​​ដែល​រិះគន់​គោល​នយោបាយ​គ្រប់គ្រង​Xinjiang ​របស់​ប្រទេស​ចិន​ ក្រោមលេស​«ដើម្បី​សិទ្ធិ​មនុស្ស» ​ទាំងនេះ​  ​​​គឺ​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ កើតឡើង​រាប់មិនអស់ទេ។​​ ​ឧទាហរណ៍ដូចជា ​សហរដ្ឋអាមេរិក​ ​គឺជា​ប្រទេស​តែ​មួយ​គត់​លើ​ពិភពលោក​ ​ដែល​បាន​និង​កំពុង​អនុវត្តច្បាប់ ​«​ហាមប្រាម​មិន​ឱ្យ​ជនជាតិ​អ៊ីស្លាម​ចូលដែន​» ​​។

      លោកស្រី Bachelet ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​កិច្ចការ​សិទ្ធិ​មនុស្ស​​នឹង​អញ្ជើញ​មកទស្សនកិច្ច ​Xinjiang​របស់ប្រទេសចិន​នៅ​ឆ្នាំ​នេះ​។ ​សង្ឃឹម​ថា​​ដល់ពេលនោះ ​​បន្ទាប់ពី​បាន​​ទស្សនា​​ផ្ទាល់​នៅ​កន្លែងជា​ច្រើនរបស់តំបន់​Xinjiang ​លោកស្រី​អាច​បង្ហាញពីអារម្មណ៍​ផ្ទាល់​របស់លោកស្រី​ជុំវិញ​ការអភិវឌ្ឍ​​សេដ្ឋកិច្ច ​សង្គម ​និង​កិច្ចការ​សិទ្ធិមនុស្ស​នៅទីនោះ ​ហើយ​ប្រាប់​ទៅកាន់​ពិភពលោក​ទាំងមូល​អំពីតំបន់​Xinjiang​ ​​ពិតប្រាកដ​៕​​

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស