李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកលីខឺឈាង នាយករដ្ឋមន្ត្រីចិនថ្លែងថា ត្រូវបង្កើនការអនុវត្តនូវកំណែទម្រង់ និងការបើកទូលាយយ៉ាងស៊ីជម្រៅ ដើម្បីរក្សាស្ថិរភាពនៃពាណិជ្ជកម្មអន្តរជាតិនិងការវិនិយោគបរទេស

2020-03-14 15:08:26 cri

       បន្ទាប់ពី​បាន​ត្រួតពិនិត្យ​ការងារស្តីពីយន្តការ​សម្រប​សម្រួល​ពាណិជ្ជកម្ម​អន្តរជាតិនិង​ការ​វិនិយោគ​បរទេស​កាលពី​ថ្ងៃទី​ ១៣ ខែ​មីនា​ លោក​លី​ខឺឈាង ​នាយករដ្ឋមន្ត្រី​ចិន ​បាន​បញ្ជាក់​ថា​ ត្រូវ​បង្កើន​ការអនុវត្តនូវកំណែទម្រង់​និង​ការ​បើកទូលាយ​យ៉ាង​ស៊ីជម្រៅ​ និងអនុវត្ត​ជាក់ស្តែង​នូវ​វិធានការ​មួយ​ចំនួន ​ដើម្បីរក្សា​ស្ថិរភាព​នៃ​ពាណិជ្ជកម្ម​អន្តរជាតិ​       ក្នុងន័យ​បង្កើន​កម្លាំង​ចលករនៃ​ការ​អភិវឌ្ឍសេដ្ឋកិច្ច​ ។

       លោក​លី ខឺឈាំង​បាន​ថ្លែង​ថា​ ជំងឺ​Covid-19 បាន​នាំមក​នូវ​បញ្ហា​ប្រឈមជាច្រើនដល់​សេដ្ឋកិច្ច​ពិភពលោក​ ហើយ​ក៏​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​​ទីផ្សារ​ភាគ​ហ៊ុនអន្តរជាតិ​ផងដែរ ។ ​កាន់តែ​លំបាក​ ប្រទេស​ចិន ​កាន់តែ​ត្រូវ​បង្កើនការអនុវត្តនូវ​កំណែទម្រង់​និង​ការ​បើក​ទូលាយ​ ។ ត្រូវ​អនុវត្ត​ជាក់ស្តែង​នូវ​វិធានការ​ស្តីពី​កំណែទម្រង់និង​ការ​បើកទូលាយ​នៃ​តំបន់​ពាណិជ្ជកម្ម​សេរី​ ពិសេស​គឺ​​បង្កើន​ការ​បើកទូលាយ​នៃ​មុខរបរ​សេវាកម្ម​ ។ ក្រុមហ៊ុន​ជាតិ​និង​អន្តរជាតិ​ អាច​​ទទួលបានផលប្រយោជន៍ស្មើគ្នា ​ពី​​គោល​នយោបាយ​នានា​ស្តីពី​ការ​ផ្តល់​ជំនួយ​ដល់​ការ​អភិវឌ្ឍ​នៃ​ក្រុមហ៊ុន​ ។ ក្រៅពីនេះ​ នឹង​ផ្តល់​ភាព​ងាយ​ស្រួល​ថែមទៀត​ ដល់​កិច្ច​ការ​ឆ្លង​ដែន​ និង​អភិវឌ្ឍ​ពាណិជ្ជកម្ម​អេឡិចត្រូនិច​ឆ្លងដែន​ជាដើម ៕

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស