កាលពីយប់ថ្ងៃទី ១២ ខែមីនា អំឡុងពេលលោក ស៊ីជីនភីង មេដឹកនាំកំពូលរបស់ប្រទេសចិននិងលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានសន្ទនាតាមទូរសព្ទជាមួយគ្នា។លោក ស៊ីជីនភីង បានផ្តល់គម្រោងចិនស្តីពីការបង្ការនិងគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ នៅលើពិភពលោកទាំងមូលនាពេលបច្ចុប្បន្ននេះ ពោលគឺ "សហគមន៍អន្តរជាតិគួរតែបង្កើនសកម្មភាពនិងអនុវត្តកិច្ចសហប្រតិបត្តិការអន្តរជាតិដោយមានប្រសិទ្ធភាពលើការរួមគ្នាបង្ការនិងគ្រប់គ្រងជំងឺ"។
នាពេលបច្ចុប្បន្ននេះ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងដ៏លំបាក ស្ថានភាពនៃការបង្ការនិងគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសចិនបានប្រសើរឡើងហើយផលិតកម្មនិងសណ្តាប់ធ្នាប់នៃជីវភាពរស់នៅក៍បានប្រសើរឡើងឡើងវិញផងដែរ។អង្គការសុខភាពពិភពលោកសម្គាល់ថា ប្រទេសចិនបានត្រៀមទុកនូវឱកាសដើម្បីទប់ស្កាត់នឹងការរីករាលដាលនៃជំងឺនិងបង្ការការរាតត្បាតនៃជំងឺនេះសម្រាប់ពិភពលោកទាំងមូល។
កាលពីព្រឹកថ្ងៃទី ១៣ ខែមីនា ប្រទេសចិននិងកូរ៉េខាងត្បូងបានបង្កើតយន្តការកិច្ចសហប្រតិបត្តិការស្តីពីការបង្ការនិងគ្រប់គ្រងរួមគ្នាសម្រាប់ទប់ស្តាត់នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ។ការនេះនឹងផ្តល់បទពិសោធដល់ការរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះជាសកល។ជាមួយគ្នានេះ ប្រទេសចិនកំពុងចែករំលែកនូវបទពិសោធនៃការបង្ការនិងគ្រប់គ្រងការរាតត្បាតនៃជំងឺនេះជាមួយបណ្តាប្រទេសពាក់ព័ន្ធនិងផ្តល់ជំនួយតាមសមត្ថភាពរបស់ខ្លួន។កិច្ចខិតខំប្រឹងប្រែងរបស់ចិនត្រូវបានវាយតម្លៃជាវិជ្ជមានដោយសហគមន៍អន្តរជាតិ។
យុគសម័យនៃសាកលភាវូបនីយកម្មផែ្នកសេដ្ឋកិច្ចនឹងបន្តនាំមកនូវបញ្ហាប្រឈមថ្មីៗ។ដូចដែលលោក ស៊ីជីនភីង ធ្លាប់បានសង្កត់ធ្ងន់ថា សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការគឺជាអាវុធដែលមានកម្លាំងបំផុត៕