魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកប្រាជ្ញឥណ្ឌាថែ្លងថា វិធានការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ ដ៏ខ្លាំងក្លារបស់ប្រទេសចិនទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ហើយបានផ្តល់ផលប្រយោជន៍ដល់ពិភពលោកទាំងមូល

2020-03-13 14:34:51 cri

    លោក ​Madhav ​Das ​Nalapat ​អ្នកប្រាជ្ញ​ដ៏​ល្បីល្បាញ​នៃ​ប្រទេស​ឥណ្ឌា​បាន​ថ្លែង​នៅក្នុង​បទសម្ភាស​ជាមួយ​អ្នកយកព័ត៌មាន​នាពេល​ថ្មីៗនេះ​ថា ​ការងារ​បង្ការ​និង​គ្រប់​គ្រង​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ-១៩ ​របស់​ប្រទេសចិន​មាន​ការរីកចម្រើន​គួរឱ្យ​កត់សម្គាល់ ​ហើយ​ករណី​អ្នកឆ្លង​ជំងឺ ​Covid-19 ​ថ្មី​និង​ករណី​ស្លាប់ថ្មី​បាន​បន្ត​ធ្លាក់ចុះ។​វិធានការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ-១៩ ​ដ៏​ខ្លាំងក្លា​របស់​ប្រទេស​ចិន​បាន​ផ្តល់​ផល​ប្រយោជន៍​ដល់​ពិភព​លោក​ទាំងមូល​។​

    លោក ​Madhav ​Das ​Nalapat ​បាន​ថែ្លងថា ​សេចក្តីសម្រេចចិត្ត​ក្នុង​ការ​បិទ​ក្រុង​វ៉ូហាន​បាន​គ្រប់គ្រង​ការ​រីករាលដាល​នៃ​ជំងឺ​ឆ្លង​នេះ​មិនឱ្យ​មាន​វិសាលភាព​កាន់តែធំ​ទៅ​តំបន់​ផ្សេង​ទៀត​ប្រកបដោយ​ប្រសិទ្ធភាព។​ម៉្យាងវិញទៀត ​បាន​ក្រើនរម្លឹក​ទាន់ពេលវេលា​ដល់​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​ផងដែរ។​ដូច្នេះ ​បណ្តាប្រទេស​នានា​បាន​ពង្រឹង​ការ​ព្រមាន​និង​ការ​បង្ការ​និង​គ្រប់គ្រង​ការ​រាតត្បាត​នៃ​ជំងឺនេះ​ជាមុន។​

    លោក ​Madhav ​Das ​Nalapat ​បាន​ចង្អុលបង្ហាញ​ថា ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ ​បាន​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​នៃ​បណ្តាប្រទេស​នានា ​រួមទាំង​ប្រទេស​ឥណ្ឌា។​ក្នុងនាមជា​ផ្នែក​មួយ​ដ៍​សំខាន់​នៃ​ខ្សែសង្វាក់​ឧស្សាហកម្ម​របស់​ពិភពលោក ​រដ្ឋាភិបាលចិន​បាន​ផ្តោត​សំខាន់​ទៅ​លើ​ការ​រៀបចំ​ផលិតកម្ម​ឡើងវិញ​ក្រោម​បរិបទ​នៃ​ការ​រីករាលដាល​នៃ​ជំងឺនេះ​កាន់តែ​ប្រសើរ​ឡើង ​នោះ ក៏​ជា​ការចូល​រួមចំណែក​ដល់​ពិភពលោក​ផងដែរ៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស