孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បារាំងប្រកាសថា នឹងបិទសាលារៀននៅទូទាំងប្រទេសដើម្បីទប់ទល់ជំងឺកូវីដ១៩

2020-03-13 15:14:59 cri

       លោក Emmanuel ​Macron  ​ប្រធានាធិបតី​បារាំង​បាន​ថ្លែង​សុន្ទរកថា​តាម​កញ្ចក់​ទូរទស្សន៍​នា​ថ្ងៃទី ១២ ខែ​មីនា​ដោយបាន​ប្រកាសថា  ​​ដោយសារ​​ជំងឺ​កូវីដ ១៩ ​​រាតត្បាត​យ៉ាង​ធ្ងន់ធ្ងរ​បារាំង​នឹង​ចាប់ផ្តើមប្រើប្រាស់វិធានការបង្ការ​និង​គ្រប់គ្រង​មួយចំនួន​ដូចជា​​បិទ​សាលារៀន​​​ជាបណ្តោះអាសន្ន​ជាដើម។ ​ប៉ុន្តែ ​ការបោះឆ្នោត​ភូមិឃុំក្រុង​វគ្គទី១ ​នឹង​ធ្វើឡើង​តាម​ផែនការ​ដដែល​។

      លោក ​Macron បាន​​ប្រកាស​បន្ថែម​ថា​   ចាប់ពី​ថ្ងៃទី ១៦ ​ខែមីនា​តទៅ ​​បារាំង​នឹង​បិទ​សាលារៀន​នៅទូទាំងប្រទេស​ ​ក្នុងនោះរួមទាំង​​សាលាមត្តេយ្យ​។ ​លោក​បាន​ស្នើដល់ប្រជាជន​បារាំង​ទាំងអស់ឱ្យ​​​​​​​កាត់បន្ថយ​ការធ្វើដំណើរ​ ​និងគិតពិចារណា​ពីការបំពេញការងារ​​ពី​ចម្ងាយ​។ ​លោក​ក៏បាន​អំពាវនាវដល់​​អ្នក​ដែល​ងាយឆ្លង​ជំងឺ​ ពិសេស​មនុស្សចាស់ៗ​អាយុលើសពី ៧០ ឆ្នាំ ​និង​អ្នកដែលមាន​ជំងឺ​រ៉ាំរ៉ៃ ​សូមស្នាក់​នៅក្នុង​ផ្ទះ​កុំ​ចេញទៅខាងក្រៅ​៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស