邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យក្រុមការងារដឹកនាំសម្រាប់ការកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានប្រកាសថា ដាច់ខាតមិនឱ្យជំងឺកូវីដ-19 ប៉ះពាល់ដល់យុទ្ធនាការពុះពារឧបសគ្គដើម្បីសម្រេចគោលដៅលុបបំបាត់ភាពក្រីក្រនាឆ្នាំនេះទេ

2020-03-12 16:10:33 cri

      លោកប្រធាន​​ការិយាល័យក្រុម​ការងារ​ដឹក​នាំ​សម្រាប់​​ការ​កាត់​បន្ថយ​​ភាព​ក្រីក្រ​និង​​អភិវឌ្ឍន៍​នៃ​ក្រុម​ប្រឹក្សា​កិច្ចការរដ្ឋចិន​​បាន​ប្រកាស​នៅ​ទីក្រុង​ប៉េកាំង​នា​ថ្ងៃទី ‌១២ ​ខែមីនានេះថា  ​​នឹង​ខិតខំ​​កាត់បន្ថយ​ផល​​ប៉ះពាល់​លើ​ការងារ​លុបបំបាត់​ភាព​ក្រីក្រ​នៃ​រដ្ឋាភិបាល​ដែល​បណ្តាល​មកពី​​ជំងឺ​កូវីដ​-19 ​​ដល់​កម្រិត​អប្បរមា។ ​ប្រទេស​ចិន​នឹង​សម្រេច​​​ភារកិច្ច​​​គោលដៅ​​ស្តីពី​យុទ្ធនាការ​ពុះពារ​ឧបសគ្គ​ក្នុង​ការលុបបំបាត់​ភាពក្រីក្រ​ឱ្យ​បាន​​តាម​ពេលកំណត់​​។

      តាម​សេចក្តីរាយការណ៍​​បាន​ឱ្យ​ដឹងថា  ​​បន្ទាប់ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​អស់​រយៈពេល​ជាង​ ៧ ឆ្នាំ​កន្លង​មក  ​​គិតតាម​ស្តង់ដារ​នាពេលបច្ចុប្បន្ន​  ​​ចំនួន​អ្នកក្រីក្រ​នៅទីជនបទ​របស់​ប្រទេសចិន ​កាលពី​ចុងឆ្នាំ 2012 ​មានចំនួន​ 9899 ​ម៉ឺននាក់​ ​​បានធ្លាក់ចុះដល់​មក​នៅ​ត្រឹម​ 551 ​ម៉ឺន​នាក់​នាចុងឆ្នាំ 2019​។ ​ពោលគឺ ​ប្រទេស​ចិន​​ជិតនឹង​​សម្រេច​បាន​​ទាំងស្រុង​នូវ​គោលដៅ​ស្តីពី​ការ​លុបបំបាត់​ភាពក្រីក្រ​របស់​ខ្លួន​ក្នុង​ឆ្នាំ​នេះ​។

      សូមបញ្ជាក់ថា  ​​ស្តង់ដារ​ចេញពី​ខ្សែ​បន្ទាត់​នៃ​ភាពក្រីក្រ​​របស់​​​ប្រទេសចិន​​គឺ ៖ ​​​កម្រិត​​ប្រាក់ចំណូល​ជាមធ្យម​សម្រាប់​កសិករ​ចិន​ម្នាក់​​​នា​ឆ្នាំ​នេះ​នឹង​ឈាន​ដល់​ 4000 ​យាន់ប្រាក់ចិន,  ​​មិនបាច់បារម្ភពីការការហូបចុក​និង​ការស្លៀកពាក់, ​​​​​ធានា​ឱ្យ​​គ្រប់​កុមារ​និង​យុវជន​ទទួលបាន​​នូវ​​សេវាអប់រំ​​​ជា​មូលដ្ឋាន​​រយៈពេល​ ៩ ​ឆ្នាំ ​ ​​ធានា​​ឱ្យ​​ប្រជាជន​ទទួល​បាន​នូវ​សេវា​សុខាភិបាល​​​ជា​មូលដ្ឋាន​​ និង​ធានា​​នូវ​​សុវត្ថិភាព​​នៃ​​គេហដ្ឋាន​​​៕​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស