李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនកំណត់វិធានការថ្មីមួយចំនួនស្តីពីការរក្សាស្ថិរភាពនៃពាណិជ្ជកម្មអន្តរជាតិនិងការវិនិយោគបរទេស ដើម្បីទប់ទល់នឹងផលប៉ះពល់ពីជំងឺCOVID-19

2020-03-12 15:53:13 cri

       លោក​លីខឺឈាង​ នាយករដ្ឋមន្ត្រី​ចិន​បាន​ធ្វើ​ជា​អធិបតី​នៃ​សន្និសីទ​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍នៃ​ក្រុមប្រឹក្សា​កិច្ច​ការ​រដ្ឋ​ចិន​កាលពី​ថ្ងៃទី​ ១០ ខែ​មីនា​ ។ សន្និសីទ​នេះបាន​​​កំណត់​វិធានការ​ថ្មី​មួយ​ចំនួន​ស្តីពី​ការ​​រក្សា​​ស្ថិរភាព​នៃ​ពាណិជ្ជកម្ម​អន្តរជាតិ​និង​ការ​វិនិយោគបរទេស​ ដើម្បីទល់​ទល់​នឹង​ផល​​ប៉ះពាល់​ពី​ជំងឺ​COVID-19  ​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ខ្សែ​សង្វាក់​ឧស្សាហកម្ម​និង​​លំហូរសាច់​​ប្រាក់​ ស្ថាប័​ននា​នាគួរ​តែ​​រួម​សហការ​គ្នា​ដើម្បី​ជំរុញ ​ដំណើរ​ការ​ផលិតកម្ម​ឡើង​វិញ​ ព្រមទាំង​ផ្តល់​ការ​គាំទ្រ​ដល់​ការ​បង្ការ​ជំងឺ​ឆ្លង​និង​ផ្តល់​ជំនួយ​ដល់​ការ​អភិវឌ្ឍនៃ​សហគ្រាស​ ។

       សន្និសីទនេះ​​បាន​បញ្ជាក់​ថា​ ដើម្បី​ជំរុញ​ការ​បង្ការ​និង​គ្រប់គ្រង​ជំងឺឆ្លង​និង​ការ​អភិវឌ្ឍ​នៃ​សេដ្ឋកិច្ចនិង​​សង្គម​ ប្រទេស​ចិន​ចាំ​បាច់​ត្រូ​វតែ​បើក​ទូលាយ​ និង​ធានា​ថា​ សហគ្រាស​ជាតិ​និងអន្តរជាតិ​សុទ្ធតែ​ទទួលបាន​ផល​ប្រយោជន៍ដូច​គ្នា​ពី​គោល​នយោបាយ​ស្តីពីការកាត់​បន្ថយ​ពន្ធ​ដារ​និង​ការ​ចំណាយ​ដែល​​ប្រទេស​ចិន​បានដាក់ចេញ​នាពេល​ថ្មីៗកន្លងទៅនេះ ។

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស