邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសជាច្រើន បង្កើនវិធានការរឹតត្បិត ការឆ្លងចូលដែន ដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺCOVID-19

2020-03-12 15:59:08 cri

ដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺCOVID-19 ប្រទេសជាច្រើនបានប្រកាស​បង្កើនវិធានការរឹតត្បិត ការឆ្លងចូលដែនក្នុងនោះរួមទាំង​ប្រទេស​អាមេរិកផងដែរ ព្រមទាំង​បាន​លើក​កម្ពស់កម្រិតប្រុងប្រយ័ត្នដែរ។

សហរដ្ឋអាមេរិក បាន​ប្រកាសថា ​នឹង​ផ្អាកចូលទឹកដីអាមេរិករបស់បណ្តា​ប្រទេសនៅទ្វីបអឺរ៉ុប លើកលែងតែអង់គ្លេស ចាប់ពីថ្ងៃ​ទី​១៣ខែមីនាតទៅ ​​ដែលមាន​រយៈពេល៣០ថ្ងៃ។

តាមដំណឹង​នៃ​ប្រព័ន្ធសារព័ត៌មានឥណ្ឌាបាន​ឱ្យដឹងថា ​អ្នកឆ្លងជំងឺ COVID-19ភាគ​ច្រើន​នៃ​ប្រទេស​ឥណ្ឌា មានប្រវត្តិនៃ​ការធ្វើដំណើរបរទេស ។ ​ដូច្នេះ ​រដ្ឋាភិបាលឥណ្ឌាបាន​សម្រេច​លុបចោលជា​បណ្តោះអាសន្ននូវទិដ្ឋាការទេសចរណ៍​ចូលប្រទេសឥណ្ឌា ចាប់ពី​ថ្ងៃ​ទី​១៣ខែមីនាតទៅ៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស