邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋចំនួន២៤ និងក្រុងវ៉ាស៊ីនតោន របស់សហរដ្ឋអាមេរិក ប្រកាសចូលក្នុងភាពអាសន្ន ទីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះយ៉ាងខ្លាំងម្តងទៀត

2020-03-12 16:18:30 cri

តាម​ការផ្សាយនៃ​ CNNអាមេរិក ឱ្យ​ដឹងថា គិតត្រឹមរសៀល​ថ្ងៃទី១១​ខែមីនា​ អ្នកជំងឺ ​COVID-19 ​នៅទូទាំង​សហរដ្ឋអាមេរិក ​បានលើសពី​១២០០នាក់​ ក្នុងនោះ​ អ្នកស្លាប់​សរុបលើសពី​៣៧នាក់ ​។ បច្ចុប្បន្ននេះ ​រដ្ឋចំនួន២៤ ​និងក្រុង​វ៉ាស៊ីនតោន​ ​របស់​សហរដ្ឋអាមេរិក​ បាន​ប្រកាស​ចូលក្នុង​ភាពអាសន្ន ។

ដោយសារ​រងផលប៉ះពាល់​ពីកត្តាមួយ​ចំនួន ទីផ្សារ​ភាគហ៊ុន​សហរដ្ឋអាមេរិក ​បានធ្លាក់ចុះ​យ៉ាងខ្លាំងម្តងទៀត​កាលពី​ថ្ងៃទី១១​ខែមីនា ។​ ថ្ងៃដដែល ​សន្ទស្សន៍​ឧស្សាហកម្មមធ្យម ​Dow​ Jones​ បានធ្លាក់ចុះ​៥,៨៦ភាគរយ​ ដែលត្រូវបានគេចាត់ទុកថា ​ ចូលក្នុង​ទីផ្សារភាគហ៊ុនធ្លាក់ចុះហើយ​ ។ រហូតមកដល់បច្ចុប្បន្ននេះ​ ភាគីនានា ​នៅតែមិនទាន់បាន​ឃើញផែនការជាក់ស្តែងស្តីពី​គោលនយោ​បាយ​​សេដ្ឋកិច្ច​ ​នៃរដ្ឋាភិបាល​សហព័ន្ធ សម្រាប់​ទប់ទល់នឹង​ជំងឺ COVID-19 នៅឡើយទេ ធ្វើឱ្យ​វិនិយោគិន ​អស់សង្ឃឹមថែម​មួយកម្រិត​ទៀត ៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស