邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឥស្សរជនប្រព័ន្ធសារព័ត៌មានឥណ្ឌាថ្លែងថា ការចែករំលែកនូវព័ត៌មានអំពីជំងឺឆ្លង បានទាន់ពេលវេលារបស់ចិន គឺបង្ហាញនូវការទទួលខុសត្រូវចំពោះមនុស្សជាតិទាំងមូល

2020-03-12 16:23:17 cri

ពេលថ្មីៗ​កន្លងទៅនេះ​ ចំនួន​អ្នកឆ្លងជំងឺ​ COVID-19​ របស់​ឥណ្ឌាបាន​កើនឡើង​ឥតឈប់​ឈរ ​ធ្វើឱ្យមនុស្ស​ទាំងអស់គ្នា​កាន់តែ​យកចិត្តទុកដាក់​ចំពោះ​ការបង្ការ​និងគ្រប់គ្រង​ជំងឺឆ្លង ។​ ឥស្សរជន​ប្រព័ន្ធសារ​ព័ត៌មាន​ឥណ្ឌាបាន​ថ្លែងនៅ​ពេលទទួល​សម្ភាសន៍ថា ​វិធានការ​ទប់ទល់នឹង​ជំងឺឆ្លង​របស់​រដ្ឋាភិបាល​និងប្រជាជន​ចិនគឺវិជ្ជមាន​និងមាន​ប្រសិទ្ធភាព។ ការចែករំលែក​ព័ត៌មានអំពី​ជំងឺឆ្លង បានទាន់ពេលវេលា ជាមួយពិភពលោក

​គឺជាការបង្ហាញ​នូវការទទួល​ខុសត្រូវ​ចំពោះ​មនុស្សជាតិ​ទាំងមូល ។

លោក ​Mohan​ K kalsi ​អគ្គនាយក​នៃ​ក្រុមហ៊ុន​បោះពុម្ពផ្សាយ​ Royal ​Collins ​របស់ឥណ្ឌា​បានថ្លែងថា ឧត្តមភាពនៃ​ប្រព័ន្ធចិន ត្រូវបានគេមើលឃើញម្តងទៀត តាមរយៈការបង្ការ​និងគ្រប់គ្រង​ជំងឺឆ្លង​លើកនេះ ​។ លោក​ជឿជាក់ថា សមត្ថភាព​របស់ចិន ក្នុងការ​ប្រមូលផ្តុំ​កម្លាំង ដើម្បីធ្វើ​កិច្ចការសំខាន់ៗ​មុខជានឹង​ជួយប្រទេស​ចិនពុះពារគ្រប់ឧបសគ្គទាំង​អស់មិនខាន៕

 

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស