邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វេទិកាសេដ្ឋកិច្ចពិភពលោក ប្រកាសចាប់ផ្តើម«វេទិកាសកម្មភាពដំបូងបង្អស់របស់ពិភពលោក »ដើម្បីទប់ទល់នឹងវីរុស COVID-19

2020-03-12 16:20:17 cri

វេទិកា​សេដ្ឋកិច្ច​ពិភពលោក​បានប្រកាស​កាលពីថ្ងៃ​ទី១១ខែមីនាថា​ បាន​ចាប់ផ្តើម​​វេទិកាសកម្មភាព​ ដំបូងបង្អស់របស់​ពិភពលោក ដើម្បីទប់ទល់​នឹងវីរុស COVID-19 ​​ក្រោម​ការគាំទ្រ​របស់​អង្គការសុខភាព​ពិភពលោក ។

វេទិកានេះ​គឺមាន​គោលបំណង​ជំរុញវិស័យ​ឯកជន ដើម្បី​ផ្តល់ការគាំទ្រ​ចំពោះ​វិធានការ​សុខាភិបាល​សាធារណៈនៅទូទាំង​ពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ​ COVID-19​ ដូចជាផ្តល់សម្ភារៈសុខាភិបាល​មូលដ្ឋាន ​ដែលមាន​តម្លៃសម​រម្យ​និងមាន​គុណភាព​ខ្ពស់ សម្រាប់​ទប់ទល់នឹង​ជំងឺ ​COVID-19 ​និងគាំទ្រ​សហគ្រាសឱ្យចូល​រួមវិភាគទាន​ជាសម្ភារៈសម្រាប់ព្យាបាលនិង​ការពារជាដើម ​ដើម្បីជួយ​បញ្ចប់​ភាព​អាសន្ននៅ​ទូទាំង​ពិភពលោក​នាពេល​បច្ចុប្បន្ន៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស