魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានអង្គការសុខភាពពិភពលោកថ្លែងថា បទពិសោធន៍នៃប្រទេសចិនគឺ អាចអនុវត្តបាន សង្ឃឹមថា ប្រទេសផ្សេងៗទៀតអាចគ្រប់គ្រងជំងឺCovid-19បានយ៉ាងពេញទំហឹង

2020-03-11 14:28:36 cri

    កាលពី​ថ្ងៃទី​ ១០​ ខែមីនា ​តាម​ម៉ោងតំបន់​ ប្រទេស​ចិន​និង​អង្គការ​សុខភាព​ពិភពលោក​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្តល់​ជំនួយ​ជាផ្លូវការ ​ដោយ​រដ្ឋាភិបាលចិន​នឹង​ផ្តល់​ជំនួយ​ជា​ទឹកប្រាក់​ចំនួន​ ២០ ​លាន​ដុល្លារអាមេរិក​ដល់​អង្គការ​សុខភាព​ពិភពលោក ​សម្រាប់​គាំ​ទ្រ​ប្រទេស​​ដែល​មាន​ប្រព័ន្ធ​សុខាភិបាល​ទន់ខ្សោយ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ ​Covid-19​ ។​

    បន្ទាប់ពី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ លោក​Tedros​ Adhanom​ Ghebreyesus ​ប្រធាន​អង្គការ​សុខភាព​ពិភពលោក​បាន​កោតសរសើរ​រដ្ឋាភិបាលចិន​ដែល​បាន​ពុះពារ​ការលំបាក​យ៉ាង​ខ្លាំង​ដែល​ខ្លួន​កំពុង​ប្រឈមមុខ​ដោយបាន​ផ្តល់ជំនួយ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផ្សេង​ទៀត​បាន​ទាន់ពេលវេលា​ក្នុង​គ្រា​ដ៍​សំខាន់​ដែល​ពិភពលោក​ទាំងមូល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ ​Covid-19 ​។​

    ពេល​ឆ្លើយសំនួរ​របស់​អ្នកសារព័ត៌មាន​នៃ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិមចិន​ លោក​បាន​ថ្លែងថា​ ប្រឈមមុខ​នឹង​វីរុសប្រភេទ​ថ្មី​ដែល​មិន​ដឹង​អត្តសញ្ញាណ ​បទពិសោធន៍​នៃ​ប្រទេស​ចិន ​គឺអាច​អនុវត្តបាន​ ។ ​ការរីករាលដាល​នៃជំងឺ ​Covid-19 ​នៅ​ប្រទេសចិន​បាន​បង្ហាញ​នូវ​និន្នាការ​ធ្លាក់ចុះ​ វីរុស​ត្រូវ​បាន​ទប់ស្កាត់ ​ហើយ​ថ្នាំ​វ៉ាក់សាំង​ក៏​កំពុង​ត្រូវបាន​ស្រាវ​ជ្រាវ​និង​ផលិត​ឡើង ​។ ​ទាំងអស់នេះ​មកពី​សមត្ថភាព​ដឹកនាំ​នៃ​រដ្ឋាភិបាល​ចិន​និង​កិច្ចសហ​ប្រតិបត្តិការ​របស់​ប្រជាជនចិន​ទាំងមូល​ ។ ​ឆន្ទះ​ដ៍​មុតមាំ​របស់​រដ្ឋាភិបាល​ ការ​គ្រប់គ្រង​ខ្លួន​ឯង​របស់ប្រជាជន​និង​កិច្ចសហប្រតិបត្តិការ​ដ៏​រឹងមាំ ​គឺជា​ធាតុ​ដ៍​សំខាន់។​ បើ​សិន​ប្រទេស​ផ្សេង​ទៀត​អាចធ្វើ​ដូចនេះ​ ក៏អាច​គ្រប់គ្រង​ជំងឺបាន​ ។ ​ប្រទេសចិន​បាន​ចាត់វិធានការ​ទ្រង់​ទ្រាយ​ធំ​ហើយ​ ប្រទេស​ផ្សេងទៀត​គួរតែ​ចាប់​យក​ឱកាស​បែបនេះ ​ដើម្បី​ទប់ស្កាត់​ជំងឺនេះ​ឱ្យ​បាន​ឆាប់​បំផុត ​៕​

图片默认标题_fororder___172.100.100.3_temp_9500049_1_9500049_1_1_76cfbda3-d48b-487f-a881-3d2d230893f5

图片默认标题_fororder___172.100.100.3_temp_9500049_1_9500049_1_1_82c77171-4ee7-49c5-a46e-3575fe931107

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស