邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

404 Not Found

404 Not Found


nginx

មិនពន្យារពេលវេលានោះទេ ជនបទចិនផ្តោតសំខាន់ទាំងការបង្ការជំងឺកូវីដ-19និងការកាត់បន្ថយភាពក្រីក្រ៖ រោងចក្របានដំណើរការសង្វាក់ផលិតកម្មរបស់ខ្លួនឡើងវិញ ខណៈអ្នកភូមិក្រីក្រទទួលបានឱកាសការងារ នៅក្បែរផ្ទះ

2020-03-11 16:18:29 cri

       បច្ចុប្បន្ន​នេះ ​​គ្រប់ទីកន្លែង​នៃ​ប្រទេស​ចិន​​សុទ្ធតែអនុវត្តនូវវិធានការ​​បង្ការ​និងគ្រប់គ្រងជំងឺ​​​កូវីដ-19 ​​យ៉ាងខ្ជាប់ខ្ជូន ព្រមទាំង​ការងារ​​ជួយ​កាត់បន្ថយ​ភាពក្រីក្រតាមរយៈ​​ឧស្សាហកម្ម​​។ ​នៅក្នុង​ភូមិ​Zhangmiao  ​ឃុំ Zhengwu ​ក្រុង Fuyang ​ខេត្ត Anhui ​របស់​ប្រទេសចិន ​ដែល​មាន​គ្រួសារ​ក្រីក្រ​ចំនួន ២៤៥ គ្រួសារ  ​​សហគ្រាស​និង​រោងចក្រ​កាត់ដេរ​ក្នុង​ភូមិនេះ​​បាន​​ប្រើប្រាស់​មធ្យោបាយ​​​ស្វែងរក​អ្នកក្រីក្រ​នៅមូលដ្ឋានផ្ទាល់​ដើម្បីដោះស្រាយដំណើរការផលិតកម្ម​ឡើងវិញផង និងជួយដោះស្រាយបញ្ហាខ្វះការងារសម្រាប់អ្នកក្រីក្រផងដែរ។

图片默认标题_fororder_b8b279344446452fb0276829ee97c26f_16x9

​​ព្រមជាមួយនេះ ​អាជ្ញាធរ​ភូមិ​នេះ​​​ក៏​បាន​ជួយ​កម្មករ​ក្នុង​ភូមិ​និង​អ្នកភូមិ​ក្រីក្រ​​​បំពេញ​ទម្រង់ការ​ចូលបម្រើការងារ ​និងធានា​ការបើកប្រាក់ខែ​តាមពេលកំណត់​សម្រាប់​កម្មករ​ អំឡុងពេលមាន​ជំងឺ​កូវីដ-19។​

图片默认标题_fororder_1642f565f2e649f5837e06f7a2548739_16x9

នារី​ឈ្មោះ WuYanzi ​ជាអ្នកភូមិម្នាក់​បាន​ប្រាប់​ថា « ​ធ្វើការនៅទីនេះ​ជាមធ្យម​មួយខែ​បាន​ប្រាក់​​ជាង​ ២០០០ ​យាន់ប្រាក់ចិន ​មិនបាច់​ចេញឆ្ងាយ​ពី​ផ្ទះ​នោះទេ ​ហើយ​អាច​ជួយ​ថែទាំ​គ្រួសារ​ផង​ ​មានអារម្មណ៍​ថា បាន​គ្រាន់បើហើយ​នៅទី​នេះ​ក៍អាច​រៀនបាន​ចំណេះដឹងនិង​បច្ចេកទេស​​បន្ថែមទៀត។ ​នាងខ្ញុំមាន​ទំនុកចិត្ត​កាន់តែ​ច្រើនក្នុងការកាត់បន្ថយភាពក្រី នៅថ្ងៃ​ អនាគត »​៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស