魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសុខភាពពិភពលោកបញ្ជាក់ថា ជំងឺ Covid-19 ទំនងជានឹងក្លាយជាជំងឺរាតត្បាតដ៍ធ្ងន់ធ្ងរ ប៉ុន្តែអាចគ្រប់គ្រងបាន

2020-03-10 14:30:27 cri

    កាលពី​ថ្ងៃទី ​៩ ​ខែមីនា ​តាម​ម៉ោង​នៅក្នុងតំបន់ ​លោក ​Tedros ​Adhanom ​Ghebreyesus ​អគ្គលេខាធិការ​អង្គការ​សុខភាព​ពិភពលោក​បាន​ថ្លែងនៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាប្រចាំ​អំពី​ជំងឺ ​Covid-19 ​នៅ​ទីក្រុង​ហ្សឺណែវ​ថា ​នាពេល​បច្ចុប្បន្ននេះ ​ជំងឺ ​Covid-19 ​កំពុង​រីករាល​ដាល​នៅ​តាម​បណ្តាប្រទេស​និង​តំបន់ ​ចំនួន​ជាង ​១០០ ​នៅលើ​ពិភពលោក ​ហើយ​ករណី​ឆ្លង​សរុប​ចំនួន ​ជាង ​១០០.០០០ ​ករណី។​ការគំរាមកំហែង​នៃ​ជំងឺនេះ​ក្នុង​វិសាលភាព​ធ្ងន់ធ្ងរ​នៅ​លើ​ពិភពលោក​នឹង​ក្លាយជា​ការពិត​។​

    លោក ​Tedros ​Adhanom ​Ghebreyesus ​បាន​លើកឡើង​ថា ​ទោះបីជា​ជំងឺ ​Covid-19 ​ត្រូវ​បាន​ប្រកាស​ជា​ជំងឺ​រាតត្បាត​ដ៍ធ្ងន់ធ្ងរ​នៅ​លើ​ពិភពលោក​ក៏ដោយ​ ប៉ុន្តែ​វានៅតែ​អាច​ទប់ស្កាត់​បាន​។​លោក​ក៏បាន​អំពាវនាវ​ដល់​បណ្តាប្រទេស​នានា​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​យកជ័យជម្នះ​លើ​សមរភូមិ​ប្រយុទ្ធប្រឆាំង​នឹង​ការរាតត្បាត​នៃ​ជំងឺនេះ​ផង​ដែរ។​

    នាពេល​បច្ចុប្បន្ននេះ ​ប្រទេសចិន ​អាស៊ែបៃហ្សង់ ​កូរ៉េខាងត្បូង​និង​អារ៉ាប៊ីសាអូឌីត​ជា​ដើម​បាន​បរិច្ចាគ​ដល់​អង្គការសុខភាព​ពិភពលោក ​ហើយ​អង្គការសុខភាព​ពិភពលោក​បាន​រៃ​អង្គាស​ប្រាក់​បាន​ជិត ​៣០០ ​លាន​ដុល្លារអាមេរិក​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស