魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ថ្ងៃទី ៩ ខែមីនា អ្នកឆ្លងជំងឺ COVID-19 ថ្មីនៅមហាដីគោកចិន មានចំនួន 19 នាក់

2020-03-10 14:26:24 cri

    តាមដំណឹង​នៃ​គណៈកម្មាធិការ​អនាម័យ​និង​សុខាភិបាល​ជាតិចិន​បាន​ឱ្យដឹង​ថា ​គិតពី​ម៉ោង​សូន្យ​រហូតដល់​ម៉ោង ​២៤ ​ថ្ងៃទី ៩ ​ខែមីនា ​តំបន់​មហាដីគោចិន​ត្រូវ​បាន​រាយការណ៍​ថា ​អ្នកឆ្លង​ជំងឺ ​COVID-19 ​ថ្មី​មាន​ចំនួន ​១៩  ​ករណី ​ករណីស្លាប់​ថ្មី​ចំនួន ​១៧ ​នាក់​និង​ចំនួន​អ្នក​សង្ស័យ​ឆ្លង​ជំងឺ ​ថ្មី ចំនួន​៣៦ ​ករណី ​ខណៈ​ករណី​ចេញពី​មន្ទីរពេទ្យ​បន្ទាប់ពី​បាន​ជា​សះ​ស្បើយ​មាន​ចំនួន ​១២៩៧​ ករណី។​

    គិតត្រឹម​ម៉ោង ​២៤ ​ថ្ងៃទី ​៩ ​ខែមីនា ​ករណី​វិនិច្ឆ័យ​ឆ្លង​ជំងឺ​ក្នុង​មហាដីគោក​ចិន​ដែល​ត្រូវ​បាន​រាយការណ៍ ​មានចំនួន​សរុប ​៨០៧៥៤ ​ករណី ​ហើយ​បច្ចុប្បន្ន​មាន​ករណី​ត្រូវ​សង្ស័យ​ឆ្លង​ជំងឺ ​៣៤៩ ​ករណី​។​ករណី​ចេញពី​មន្ទីរពេទ្យ​បន្ទាប់ពី​បានជា​សះស្បើយ​សរុប​ចំនួន ​៥៩៨៩៧ ​ករណី ​ករណី​ស្លាប់​សរុប​ចំនួន ​៣១៣៦ ​នាក់។​មនុស្ស​ចំនួន ​១៦៩៨២ ​នាក់​ដែល​បាន​ទាក់ទង​ជិតស្និទ្ធ​ជាមួយ​អ្នក​ឆ្លងជំងឺ​កំពុង​ទទួល​ការ​សង្កេត​វេជ្ជសាស្រ្ត​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស