孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាដីគោកចិនបន្ថែមអ្នកឆ្លងជំងឺCOVID-19ថ្មីចំនួន៤០ករណីកាលពីថ្ងៃទី៨ខែមីនា

2020-03-09 15:38:55 cri

        តាមដំណឹង​នៃ​គណៈកម្មាធិការ​អនាម័យនិង​សុខាភិបាលជាតិចិនបាន​ឱ្យដឹង​ថា ​ពី​ម៉ោងសូន្យ​រហូតដល់​ម៉ោង២៤​ថ្ងៃទី៨​ខែមីនា ​តំបន់​មហាដីគោចិន​បាន​រាយការណ៍ថា ​បាន​​បន្ថែម​អ្នកឆ្លង​ជំងឺCOVID-19ថ្មី​ចំនួន៤០ករណី ​បន្ថែម​ករណីស្លាប់​ចំនួន២២ ​បន្ថែម​ចំនួន​អ្នក​សង្ស័យ​ឆ្លង​ជំងឺថ្មី៦០ករណី ​និងបន្ថែម​ករណី​ចេញពី​មន្ទីរពេទ្យ​បន្ទាប់ពី​បានជា​សះស្បើយ​ចំនួន​១៥៣៥​ករណី។

      គិតត្រឹមម៉ោង​២៤ថ្ងៃទី៨ខែមីនា ​ ​ករណីវិនិច្ឆ័យ​ឆ្លងជំងឺ​ក្នុង​មហាដីគោកចិន​ដែលត្រូវ​បាន​រាយការណ៍​សរុបចំនួន​៨០៧៣៥​ករណី ​ករណីត្រូវ​សង្ស័យឆ្លង​ជំងឺ៤២១ករណី ​។ករណី​ចេញពី​មន្ទីរពេទ្យ​បន្ទាប់ពី​បានជា​សះស្បើយ​សរុបចំនួន​៥៨៦០០​ករណី ​ករណី​ស្លាប់​សរុប​ចំនួន​៣១១៩នាក់ ​។ ​មនុស្ស​ចំនួន​២០១៤៦នាក់​ដែលបាន​ទាក់ទងផ្ទាល់​កំពុងទទួល​ការសង្កេត​វេជ្ជសាស្រ្ត ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស