魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហគមន៍អន្តរជាតិជឿជាក់ថា ប្រទេសចិនបានបង្កើតគំរូថ្មីក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19 ខណៈបណ្តាប្រទេសនានាត្រូវតែពួដៃគ្នាដើម្បីឆ្លងកាត់គ្រាលំបាក

2020-03-09 14:46:02 cri

    ក្នុង​រយៈពេល​ប៉ុន្មានថ្ងៃ​កន្លងមក ​វិធានការ​ដ៏​ខ្លាំងក្លា​និង​លទ្ធផល​វិជ្ជមាន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរាតត្បាត​នៃ​ជំងឺ ​Covid-19​​របស់​ប្រទេសចិន​ បាន​ទទួល​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ឥស្សរជន​មកពី​គ្រប់​មជ្ឈដ្ឋាន​នៃ​សហគមន៍​អន្តរជាតិ។​ពួកគេ​ជឿជាក់​ជា​ទូទៅ​ថា ​ប្រទេសចិន​បាន​បង្ហាញ​ពី​ទំនួលខុសត្រូវ​របស់​ខ្លួន​ក្នុងនាម​ជា​ប្រទេសធំ​ដែល​មាន​ទំនួល​ខុស​ត្រូវ​និង​បាន​បង្កើតគំរូ​ថ្មី​សម្រាប់​បណ្តាប្រទេស​ដទៃទៀត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​។​ការាតត្បាត​នៃ​ជំងឺ​ Covid-19 ​គឺជា​បញ្ហាប្រឈមជា​ទូទៅ​មួយ​ដែល​មនុស្សជាតិ​ប្រឈមមុខ ​ហើយ​បណ្តាប្រទេស​នានា​គួរតែ​ពួតដៃ​ជាមួយគ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺនេះ។​

     អនុរដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​អេក្វាទ័រ​បាន​ថែ្លងថា ​វិធានការ​បង្ការ​និង​គ្រប់គ្រង​របស់​ចិន​មាន​លក្ខណៈ​ទាន់ពេលវេលា ​រឹងមាំ​និង​ប្រសិទ្ធភាព​ខ្ពស់ ​ហើយ​បទ​ពិសោធន៍​របស់​ចិន​ក្នុង​របៀប​ដោះស្រាយ​វិបត្តិ​សុខភាព​សាធារណៈ​ទ្រង់​ទ្រាយ​ធំ ​គឺមាន​តម្លៃ​គួរឱ្យ​រៀនសូត្រ។​

    ឥស្សរជន​មកពី​គ្រប់​មជ្ឈដ្ឋាន​នៃ​សហគមន៍​អន្តរជាតិ​ជឿជាក់ថា ​ការរីករាលដាល​នៃ​ជំងឺ ​ Covid-19 ​គឺជា​បញ្ហាប្រឈម​រួមមួយ​សម្រាប់​មនុស្សជាតិ ​ហើយ​បណ្តាប្រទេស​នានា​គួរតែ​រួម​សហការ​គ្នា​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​នេះ។​

    លោក ​Rashid ​Ghannouchi ​ប្រធានសភា​ទុយណេស៊ី​បាន​ថែ្លងថា ​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ Covid-19 ​របស់​ប្រទេសចិន​មាន​ការរីកចម្រើន​ឥតឈប់ឈរ ​ហើយ​កិច្ចខិត​ខំ​ប្រឹងប្រែង​របស់​ប្រជាជនចិន​ចំពោះ​ការនេះ ​គួរឱ្យ​កោតសរសើរ។​ជំងឺ​ Covid-19 ​គឺជា​សត្រូវ​រួម​របស់​មនុស្សជាតិ​ទាំងអស់ ​ហើយ​ទុយណេស៊ី​រីករាយ​រួមសហការ​យ៉ាង​ជិតស្និទ្ធ​ជា​មួយ​ប្រទេសចិន​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការ​រីករាលដាល​នៃ​ជំងឺនេះ។​

អ្នកបកប្រែ:魏伟
ប្លុកពិសេស