徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សន្និសីទសារព័ត៌មានស្តីពីយន្តការរួមគ្នាបង្ការនិងគ្រប់គ្រង នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានបញ្ជាក់ថា បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីការពារនិងថែទាំបុគ្គលិកពេទ្យ

2020-03-09 14:15:46 cri

    អ្នកសារ​ព័ត៌មាន​បានដំណឹង​ពីសន្និសីទ​សារព័ត៌មាន ​ស្តីពី​យន្តការ​រួមគ្នា​បង្ការ​និងគ្រប់គ្រង​នៃ​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋចិន​កាលពី​ថ្ងៃទី ៨ ខែមីនា​បានឱ្យ​ដឹងថា ស្ថាប័ន​មានពាក់ព័ន្ធ ដូចជា​គណៈកម្មាធិការ​សុខាភិបាល​ជាតិចិន​ជាដើម ​បានជំរុញ​ការអនុវត្តវិធានការការពារនិងថែទាំបុគ្គលិកពេទ្យ នៅតំបន់នានា​ជាបន្តបន្ទាប់ ក៏ដូចជា​សកម្ម​ជំរុញ​ឱ្យបង្កើត​យន្តការ​យូរអង្វែង ដើម្បីការពារនិងថែទាំបុគ្គលិកពេទ្យ នៅតាម​តំបន់នានា ​។

    លោក​Duanyong អនុប្រធាន​នាយកដ្ឋាន​ធនធាន​មនុស្ស​នៃ​គណៈកម្មាធិការ​សុខាភិបាល​ជាតិចិន ​បានថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ក្រុមដឹកនាំ​ការងារ​ទប់ទល់​ជំងឺ​Covid-19 ​នៃមជ្ឈិម ​បានប្រកាស​សេចក្តីជូនដំណឹងស្តីពីការអនុវត្ត ដោយ​គ្រប់ជ្រុងជ្រោយនូវ​វិធានការ​មួយចំនួន​ ដើម្បី​ការពារ ថែទាំ និងយកចិត្តទុកដាក់បន្ថែមទៀតដល់​បុគ្គលិកពេទ្យ​ ​ ដោយបាន​ដាក់ចេញនូវ​វិធានការ​ចំនួន ១០  ក្នុងនោះរាប់បញ្ចូលទាំង ប្រាក់បៀវត្សរ៍​ជាដើម ។ បន្ទាប់ពី​​ឯកសារត្រូវបានប្រកាស តំបន់នានា​បានឆ្លើយតប​ជាវិជ្ជមាន​ និងបាន​ដាក់ចេញ​ឯកសារ​ពាក់ព័ន្ធ​ផងដែរ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស