孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសនិងតំបន់ក្រៅពីប្រទេសចិនមានចំនួនជាង ១០០ បានរងផលប៉ះពាល់ពីជំងឺCOVID-19

2020-03-09 15:59:46 cri

    អង្គការ​សុខភាព​ពិភពលោក​បាន​ថ្លែង​កាល​ពី​ថ្ងៃទី​ ៨ ខែ​មីនា​ថា​ គិតត្រឹម​ម៉ោង​ ១៧ ថ្ងៃទី​ ៨ ខែ​មីនា​តាម​ម៉ោង​តំបន់​ តាម​ទិន្និន័យ​នៃ​បណ្តាប្រទេស​នានា​បាន​បង្ហាញ​ថា​ ប្រទេស​និង​តំបន់​ក្រៅ​ពី​ប្រទេស​ចិន​ចំនួន ១០១ បាន​រង​ផល​ប៉ះពាល់​ពី​ជំងឺ​COVID-19។ ​ករណី​ជំងឺCOVID-19ថ្មី​ក្រៅ​ពី​ប្រទេស​ចិន​បាន​កើន​ឡើង​ចំនួន​ ៣៦១០ នាក់​ សរុប​មាន​ចំនួន​ ២៤៧២៧ ករណី​ ។ ករណី​ស្លាប់​បាន​កើន​ជាង ៧១ នាក់​ សរុប​មាន​ ៤៨៤ ករណី​ ។

    ក្រសួង​ទប់​ទល់​នឹង​ជំងឺ​ឆ្លង​មជ្ឈិម​កូរ៉េខាងត្បូង​បាន​ប្រកាស​កាលពី​ព្រឹក​ថ្ងៃទី​ ៩ ខែ​មីនា​ថា​ ពី​ម៉ោង​ ១៦ ថ្ងៃទី​ ៨ ​រហូតដល់​ម៉ោង​ ០ ថ្ងៃទី​ ៩ ខែ​មីនា​តាម​ម៉ោងក្នុង​​តំបន់​ ករណី​ជំងឺ​COVID-19​ថ្មី​​​​នៃ​កូរ៉េខាង​ត្បូង​ បាន​កើនឡើង​​ ៦៩  នាក់​ ករណី​ COVID-19សរុប​ឡើង​ដល់​ចំនួន​ ៧៣៨២  ។

    ក្រសួង​សុខាភិបាល​អ៊ីរ៉ង់​បាន​ប្រកាស​ថា​ គិតត្រឹម​ថ្ងៃ​ត្រង់​ ថ្ងៃទី​ ៨ ខែ​មីនា​តាម​ម៉ោង​ក្នុង​តំបន់​ ក្នុងរយៈពេល​ ២៤ ម៉ោង​កន្លងទៅនេះ​​ ករណី​COVID-19 ថ្មី​នៃ​ប្រទេស​អ៊ីរ៉ង់​បាន​កើន​ឡើងដល់​៧៤៣ នាក់ ករណី​ជំងឺ​COVID-19 សរុប​បានឡើង​ដល់​ ៦៥៦៦ នាក់​ ក្នុង​នោះ​មាន​ករណី​ស្លាប់​សរុប​ ១៩៤ នាក់​ ។

     តាម​ទិន្និន័យ​ថ្មី​បំផុត​នៃ​ក្រសួង​សុខាភិបាល​អ៊ីតាលី​ដែល​បាន​ប្រកាសនៅ​ម៉ោង​ ១៨ ថ្ងៃទី​ ៨ ខែ​មីនា​តាម​ម៉ោង​ក្នុង​តំបន់​បង្ហាញ​ថា​ ករណី​COVID-19 នៃ​ប្រទេស​អ៊ីតាលី​កាលនោះ​មាន​ ៦៣៨៧ នាក់​ ក្នុងនោះ​មាន​ករណី​ស្លាប់​ ៣៦៦ នាក់​ ករណី​ជាសះស្បើយ​ឡើង​វិញ​ចំនួន​ ៦២២ នាក់​  ​ករណី​COVID-19​សរុប​ចំនួន​ ៧៣៧៥ នាក់ ។

     តាម​ទិន្នន័យ​នៃ​ស្ថានីយ​ទូរទស្សន៍​ NHK ប្រទេសជប៉ុន​កាលពី​ថ្ងៃទី​ ៨ ខែ​មីនា​បាន​បង្ហាញ​ថា​ គិតត្រឹម​ម៉ោង​ ១០ ​យប់​ថ្ងៃទី​ ៨ ខែ​មីនា​តាម​ម៉ោងតំបន់​ ករណី​COVID-19 ដែល​ត្រូវ​បាន​វិនិច្ឆ័យ​បញ្ជាក់​ថ្មី​នៃប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​ដដែល​នោះ​បាន​កើន​ឡើង​ ៣៣ នាក់​ ។ ​ករណី​COVID-19 នៃ​ប្រទេស​ជប៉ុន​សរុប​បានឡើង​ដល់​ ៤៩៤ នាក់​ ​ករណី​ស្លាប់​ ១៤ នាក់​ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស