孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំបន់នានានៃប្រទេសចិន កំពុងមមាញឹកនឹងការធ្វើស្រែចម្ការ ដោយមានសណ្តាប់ធ្នាប់

2020-03-09 16:04:20 cri

    ក្នុង​មួយ​រយៈពេល​កន្លងទៅនេះ​​ តំបន់​នានា​ក្នុង​ប្រទេស​ចិន​បាន​ខិត​ខំប្រឹងប្រែង​ដើម្បី​ជំរុញ​ការ​ធ្វើ​ស្រែ​ចម្ការ​​នា​និទាឃរដូវ​នេះ​ដោយ​ពាក់​ម៉ាសនិង​សម្លាប់​មេរោគដើម្បី​​​ការពារ​ជំងឺ​ឆ្លង​ ។

    ទំហំផ្ទៃដីដាំដុះ​​ដំណាំស្រូវ​នៃ​ខេត្តHainan ​នាពេល​បច្ចុប្បន្ននេះ​មាន​ប្រមាណ ​៦ម៉ឺន​ ៦ ពាន់​ហិកតា ។ ​​ខេត្ត​Jiangsu ​កំពុង​ជំរុញបង្កើត​ផ្ទៃដីកសិកម្ម​តាម​ស្តង់ដា​រខ្ពស់​ចំនួន​ ៤៩៥ នៅក្នុង​តំបន់​ ។ ​កសិករ​ក្នុង​តំបន់​កំពុង​មមាញឹក​នឹង​ការប្រមូល​ទិន្នផល​តែ​នៅក្នុង​ចម្ការ​តែ​ដែល​មាន​ទំហំ​ជាង​ ៤ ពាន់​ ៦ រយ​ហិកតា​នៅក្រុង​Yixing ​។ ក្រៅពីនេះ​ ការងារ​ធ្វើ​ស្រែចម្ការ​នៅ​ក្នុង​ខេត្ត​Shanxi ​និង​ខេត្ត​ Hebei ក៏​កំពុង​ដំណើរការ​ទន្ទឹម​គ្នា​ផងដែរ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស