孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំបន់នានានៅទូទាំងប្រទេសចិនជំរុញការបំពេញការងារនិងផលិតកម្មឡើងវិញនៃសហគ្រាសដោយគ្រប់ជ្រុងជ្រោយ

2020-03-09 15:48:31 cri

    តំបន់នានា​ទូទាំង​ប្រទេស​ចិន​កំពុងធ្វើ​ការបង្ការនិង​គ្រប់គ្រង​ការរាតត្បាត​នៃជំងឺឆ្លង​យ៉ាង​ម៉ឺងម៉ាត់ ​ព្រមពេលជា​មួយ​គ្នា ​ ​ក៏បាន​ជំរុញ​ការបំពេញ​ការងារនិង​ផលិតកម្ម​ឡើងវិញ​នៃ​សហគ្រាស​ដោយ​គ្រប់​ជ្រុង​ជ្រោយ​តាមរយៈ​ពង្រឹង​សេវាកម្ម​និងការគំាំទ្រ​ផ្នែកគោល​នយោបាយ​ផងដែរ។

    ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហានៃការ​កាត់បន្ថយពន្ធ​និង​បន្ធូរបន្ថយ​ភាពលំបាក​នៃសហគ្រាស ​ទីក្រុង​សៀង​ហៃ​បាន​ដាក់ចេញ​គោល​នយោបាយ​ផ្តល់​ភាពអនុគ្រោះ​ដល់​សហគ្រាស​ចំនួន​២៨មាត្រា ​​ហើយ​ឈរនៅ​គោល​នយោបាយទាំងនេះ​បាន​ផ្តល់​ការ​ណែនាំ​ប្រតិបត្តិ​ជាក់ស្តែង​ដើម្បី​ជួយ​សហគ្រាស​ទប់ទល់នឹង​ជំងឺឆ្លង​ ​អាចបំពេញ​ការងារនិង​ផលិតកម្ម​ឡើងវិញនិង​អភិវឌ្ឍន៍​ដោយ​ស្ថិរភាព។

     ដើម្បីធានា​សម្រេចឱ្យ​បាននូវ​ភារកិច្ច​និង​គោលដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និងសង្គម​ឆ្នាំ២០២០ ​ខេត្ត​Guangdong ​និងទីក្រុង​Guangzhou​បាន​ដាក់ចេញ​វិធានការ​ចំនួន​៤៨ក្នុង​ការគាំទ្រដល់​ឧស្សាហកម្ម​ដូចជា​រថយន្ត​ផលិតកម្មនិង​សេដ្ឋកិច្ច​ឌីជីថល​ជាដើម​ដែល​ត្រូវបាន​គេរំពឹងថា​ អាចកាត់​បន្ទុក​សម្រាប់​សហគ្រាស​៨ម៉ឺន៣​ពាន់លាន​យាន់ប្រាក់ចិន​ជាអតិបរមា។

    គណៈកម្មាធិការ​អភិវឌ្ឍន៍​និងកំណែទម្រង់​ជាតិចិន​បាន​បង្ហាញ​កាល​ពី​ថ្ងៃ​ទី៨ខែ​មីនាថា ​អត្រា​ដំណើរការ​ឡើងវិញនៃ​ការដឹកជញ្ជូន​អន្តរជាតិ​តាមផ្លូវដែក​រវាងចិននិង​អឺរ៉ុប​ឈានដល់​៩០%។

    គិតត្រឹម​ចុងខែកុម្ភៈ ​បាន​ដំណើរការ​រថភ្លើង​ដឹកជញ្ជូន​អន្តរជាតិ​រវាងចិននិង​អឺរ៉ុបចំនួន​១១៣២ ​កើនឡើង​៦%ធៀប​នឹងរយៈពេល​ដូចគ្នា​ឆ្នាំ២០១៩។ ​នៅ​ជំហានបន្ទាប់ ​ប្រទេស​ចិននឹង​ដាក់ចេញ​វិធានការ​ពាក់ព័ន្ធ​ដើម្បីជំរុញ​ការដឹកជញ្ជូន​អន្តរជាតិ​តាមផ្លូវ​ដែក​រវាង​ចិននិង​អឺរ៉ុបឱ្យ​ដំណើរការ​ប្រកប​ដោយ​សុវត្ថិភាព ​ស្ថិរភាព​និងមាន​ប្រសិទ្ធភាព។៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស